ស្វែងរកពួកយើង:

Hasselblad បញ្ចេញកាមេរ៉ាស៊េរីថ្មី 907X និង CFV 100C ជាមួយនិងសិនសរ័ទំហំ 100 មេហ្គាភិចសែល

ដោយ

Koun Jab Luffy

26 មករា 2024 12:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Hasselblad ទើបតែបានបញ្ចេញម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីម៉ូពីរម៉ូដែល គឺ 907X និង CFV 100C ដែលមានបំពាក់នូវសែនស័រកាមេរ៉ាទំហំ 100MP។ ម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីទាំងពីរស៊េរីនេះ គឺស្ថិតក្នុងស្រឡាយកាមេរ៉ាកម្រិតមធ្យម (Medium Format Photography)។
យ៉ាងណាមិញបើតាមការបញ្ជាក់ពីក្រុមហ៊ុន កាមេរ៉ាទាំងពីរម៉ូដែលនេះ គឺនឹងផ្តល់ឲ្យការថតរូបបានក្នុងគុណភាពខ្ពស់ដែលមិននឹងស្មាន់ដល់ដោយសារតែពួកវាបានភ្ជាប់មកជាមួយនូវប្រព័ន្ធថតរូប Medium Format System ដើម្បីជំនួយដល់សែនស័រទំហំ 100MP។
ចំពោះផ្នែកដែលគួរឱ្យកត់សម្គាល់មួយសម្រាប់ម៉ាស៊ីនកាមេរ៉ាថ្មី Hasselblad CFV 100C គឺជាមុខងារ detachable CFV 100C digital back  ដែលអាចផ្ដាច់ចេញបាន ដើម្បីអនុញ្ញាតឱ្យអ្នកថតរូបធ្វើការផ្លាស់ប្តូររវាងតួ 907X និងតួម៉ាស៊ីនកាមេរ៉ាខ្នាតធំដូចជាស៊េរី 500 និង 200 ជាដើម។ លក្ខណៈពិសេសនេះគោរពដល់ប្រវត្តិសាស្រ្តរបស់ Hasselblad ខណៈពេលដែលទទួលយកការរីកចម្រើនកាន់តែខ្លាំងលើផ្នែកឌីជីថល។ បន្ថែមពីនេះ CFV100 មិនត្រឹមតែអនុញ្ញាតិឲ្យធ្វើការភ្ជាប់តែជាមួយម៉ាស៊ីនកាមេរ៉ារបស់ Hasselblad ប៉ុណ្ណោះទេ ប៉ុន្តែវាអាចប្រើជាមួយកាមេរ៉ាកម្រិតខ្ពស់ម៉ាកផ្សេងៗទៀតបាន ដែលធ្វើឱ្យវាអាចប្រើបានច្រើនសម្រាប់ការងារថតរូបដូចជា បែបស្ថាបត្យកម្ម និងការថតរូបផលិតផលជាដើម។
ទៅលើប្រព័ន្ធថតរូប និងវីដែអូវិញកាមេរ៉ាស៊េរីថ្មីទាំងពីរនេះ គឺមានបំពាក់នូវសែនស័រកាមេរ៉ាដែលមានទំហំ 100MP ដែលចាំប្រភេទសែនស័រ medium format BSI CMOS sensor មានសមត្ថភាពថតរូបកម្រិត 15-stop dynamic range និង 64 native ISO ដែលផ្តល់នូវកម្រិតរូបភាពបានច្បាស់ល្អ មានគុណភាពលម្អិតខ្ពស់ ជាមួយទឹកពណ៌ច្បាស់ដិតល្អដូចជាកាមេរ៉ាកម្រិតអាជិព និងបែបសិល្បៈ។ បន្ថែមពីនេះ Hasselblad ក៏បានបន្ថែមុខងារពិសេស Natural Colour Solution សម្រាប់ជំនួយក្នុងការគណនាកម្រិតទឹកពណ៌ឲ្យបានត្រឹមត្រូវ ជាពិសេសនៅក្នុងការកំណត់កម្រិតនៃពណ៌បែបធម្មជាតិតែម្តង។
Article image
ជាងនេះទៅទៀតម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីនេះមានការបង្កើននៅសមត្ថភាពមុខងារ Autofocus ដំណើរការកាន់តែប្រសើរជាងមុនជាមួយមុខងារ Phase Detection  Autofocus (PDAF) និងមុខងារចាប់ទម្រង់ ផ្តល់នូវការគណនាបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ សម្រាប់ល្បឿនគណនា Autofocus នៅលើម៉ាស៊ីនកាមេរ៉ាស៊េរីថ្មី Hasselblad 907X និងCFV100C ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានដំណើរការលឿនរហ័សជាងមុខដល់ទៅ 300% ដែលធ្វើឲ្យការចាប់រូបភាពដែលមានចលនាលឿនបានច្បាស់ល្អបំផុត។ ឥលូវនេះ Hasselblad បានបើកទទួលការបញ្ជាទិញមុនសម្រាប់ម៉ាស៊ីនកាមេរ៉ាស៊េរីថ្មី 907X និង CFV 100C ដែលមានតម្លៃខ្ទង់ 8,200 ដុល្លារអាមេរិក ខណៈការនាំចេញនឹងចាប់ផ្តើមឆាប់ៗនេះ៕