ស្វែងរកពួកយើង:

Haval Raptor Hi4 រថយន្ត SUV ស៊េរីថ្មី បានឆ្លងកាត់ការចុះបញ្ជីលក់ជាផ្លូវការណ៍ពីស្ថាប័ន MIIT ហើយ

ដោយ

Koun Jab Luffy

13 សីហា 2024 01:16 រសៀល

អាន 3 នាទី

Article image
ស្ថាប័នចុះបញ្ចីរថយន្ត MIIT ក្នុងប្រទេសចិនបានធ្វើការបង្ហាញចេញនូវរូបរាងរថយន្តស៊េរីថ្មីម៉ាក Haval Raptor Hi4 ដែលជាប្រភេទរថយន្ត Plug-in-hybrid SUV ជាផ្លូវការណ៍។ ដែលរថយន្តស៊េរីថ្មីនេះ បានដាក់ពាក្យស្នើរសុំវិញ្ញាណបនប័ត្រសម្រាប់ការចេញលក់នៅក្នុងទីផ្សារប្រទេសចិន។ ម៉ាករថយន្ត Haval Raptor Hi4 ត្រូវបានបង្ហាញវត្តមានក្នុងទីផ្សារប្រទេសចិនក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន GWM ក្នុងនាមជាម៉ាកយីហោរថយន្តប្រភេទ PHEV។
នៅក្នុងឆ្នាំ 2024 នេះ Haval បានធ្វើការប្រកាសចេញរថយន្តម៉ាក Raptor ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Haval Raptor 2024 ដែលមានតម្លៃចាប់ពីជាង $22,570 ដល់ $26,340។ នៅរយះពេល 7 ខែដំបូងក្នុងឆ្នាំ 2024 នេះ ម៉ាករថយន្ត Haval Raptor លក់បានចំនួន 24,000 គ្រឿង ដែលជាចំនួនតិចតួច ហើយនៅពេលនេះ GWM នឹងបង្កើនចំនួនការលក់ជាមួយនឹងម៉ូដែលថ្មីដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខនេះ។
Haval Raptor Hi4 Facelift គឺមានការឌីស្សាញផ្នែកចង្កៀងខាងមុខថ្មីបែបចតុកោណ rectangle headlight ជំនួសឲ្យរាងមូល circular headlight ដែលមាននៅលើម៉ូដែលបច្ចុប្បន្ន។ ផ្នែកប៉ាណាមុខក៏ត្រូវបានរចនាឡើងថ្មីជាមួយពណ៌ខ្មៅមានទំហំធំ Biggest black-colored grill ជាមួយនឹង Chrome-plated element។
ចំនែកផ្នែកចង្កៀងបំភ្លឺផ្នែកខាងក្រោយវិញត្រូវបានរចនាបែបបញ្ឍរ និងមានកង់សាគួភ្ជាប់នៅទ្វាខាងក្រោយផងដែរ។ Haval Raptor Hi4 មានទំហំវិមាត្រ 4680/1950/1822mm និងគម្លាតចន្លោះរវាងកង់មុខទៅកង់ក្រោយ 2,738mm។ រថយន្ត SUV ស៊េរីថ្មីនេះមានយ៉ាន់កង់ចំនួនបីទំហំផ្សេងគ្នា គឺ 265/60 R18, 245/55 R19, និង 255/60 R19។ Haval Raptor Hi4 មានទំងន់សរុបពី 2,055kg ទៅ 2,135kg ទៅតាមជម្រើស Option ផ្សេងគ្នា។
Article image
រថយន្ត Haval Raptor Hi4 ម៉ូដែលថ្មីនេះដំណើរការដោយប្រើប្រព័ន្ធ PHEV Powertrain ដែលគាំទ្រដោយម៉ាស៊ីនសាំងប្រភេទ GW5B15M turbocharged petrol-powered ICE ចំនុះ 1.5-liter ដែលអាចផលិតកំលាំង 113kW ឬ 152 សេះ។ ដែលម៉ាស៊ីននេះ គឺដូចគ្នាម៉ាស៊ីនដែលបំពាក់នៅលើម៉ូដែល Haval H6 ជំនាន់ទីបី និង Haval Cool Dog (Haval H3)។ ដោយឡែកសម្រាប់ម៉ូដែល Haval Raptor Hi4 បច្ចុប្បន្នបានប្រើនូវម៉ាស៊ីនប្រភេទ GW4B15E ICE ដែលមានកំលាំង 123kW ឬ 165 សេះ។ យ៉ាងណាមិញសម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់នៅឡើយទេ។
ដោយឡែកសម្រាប់កញ្ចប់អាគុយអគ្គិសនីដែលត្រូវប្រើនៅលើ Raptor Hi4 Facelift វិញ គឺជាប្រភេទ LFP ដែលមានបីជម្រើសទំហំដូចជា 18.74kWh និង 19.09kW សាកមួយពេញអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 81km ហើយនឹងទំហំ 27.54kWh សាកមួយពេញអាចបើកបានចម្ងាយផ្លូវ 115km។
Article image
យោងទៅលើឯកសាររបស់ MIIT បង្ហាញថា Haval Raptor Hi4 Facelift មានកម្រិតស៊ីសាំងប្រមាណ 1.13L/100km ដោយមិនមានការពាក់ ឬសណ្តោងទំងន់។ ដោយ Raptor Hi4 បច្ចុប្បន្នមានកម្រិតស៊ីសាំងប្រមាណ 1.15L/100km។ ប្រភពចុងក្រោយបានបញ្ជាក់ថា Haval Raptor Hi4 ម៉ូដែលថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Chengdu Motor Show 2024 ដែលត្រៀមប្រារព្ធធ្វើឡើងនាថ្ងៃទី 30 ក្នុងខែសីហានេះ៕
Haval Raptor Hi4 រថយន្ត SUV ស៊េរីថ្មី បានឆ្លងកាត់ការចុះបញ្ជីលក់ជាផ្លូវការណ៍ពីស្ថាប័ន MIIT ហើយ