ស្វែងរកពួកយើង:

Hisense Gaming TV ជំនាន់ថ្មី បំពាក់អេក្រង់ទំហំ 98-អ៊ីង កម្រិត 4K ល្បឿន 264Hz Refresh Rate

ដោយ

Koun Jab Luffy

03 សីហា 2024 01:33 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Hisense ទើបតែបានប្រកាសចេញលក់ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីជាប្រភេទ Gaming TV ម៉ូដែល 98S57។ Gaming TV ស៊េរីថ្មីរបស់ Hisense បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ទំហំ 98-អ៊ីង ជាមួយការឌីស្សាញគែមអេក្រង់តូចស្តើង Frameless design ដែលផ្តល់នូវបទពិសោធន៍សម្រាប់ការទស្សនាកម្សាន្តកាន់តែអស្ចារ្យ។
បច្ចេកវិទ្យាអេក្រង់របស់ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ DLED backlight with 384-zone precision light control ដែលមានលទ្ធភាពក្នុងការបង្កើនកម្រិតពន្លឺបានភ្លឺច្បាស់ដល់ 1,000nits peak brightness និងគាំទ្របច្ចេកវិទ្យា HDR ថែមទៀតផង។ បន្ថែមនេះ Hisense Gaming TV-98S75 គឺជាស្មាតធីវីដំបូងគេរបស់ក្រុមហ៊ុនដែលគាំទ្រល្បឿនអេក្រង់ដល់ 264Hz refresh rate។
អេក្រង់របស់ស្មាតធីវីស៊េរីថ្មីនេះ គាំទ្រកម្រិតបង្ហាញបានច្បាស់ដល់ 4K គាំទ្រនូវកម្រិតទឹកពណ៌ 1.07 ពាន់លានពណ៌ រូមនឹងប្រព័ន្ធចាក់ពណ៌កម្រិតស្តង់ដារ 95% DCI-P3 ផងដែរ ដែលជួយឲ្យការបង្ហាញចេញនូវគុណភាពពណ៌បានច្បាស់ដិតស្រទន់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗ។
បន្ថែមពីនេះ Hisense Gaming TV- 98S75 ក៏គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា AI scene recognition technology ដែលមានសមត្ថភាពខ្ពស់ក្នុងការកំនត់ទៅលើការបង្ហាញគុណភាពរូបភាពវីដេអូ និងប្រព័ន្ធសំឡេងតម្រូវតាមមាតិការកម្សាន្តដែលបានបង្ហាញដូចជាខ្សែភាពយន្ត កីឡា ឬក៏ប្រភេទមាតិកា មានចលនាបែប Animation ជាដើម។ ស្មាតធីវីស៊េរីថ្មីនេះ មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងកម្រិត 2.1-channel sound system ដែលភ្ជាប់នូវប្រព័ន្ធ Subwoofer និង Hi-Sound Pro engine ដែលផ្តល់នូវគុណភាពសំឡេងលឺពិរោះ។
Hisense Gaming TV-98S75 ដំណើរការលើបន្ទះឈីប quad-core A73 processor ភ្ជាប់ដោយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលជាទំហំសមល្មមសម្រាប់ការដំឡើងកម្មវិធី ឬហ្គេម និងឯកសារវីដេអូផ្សេងៗសម្រាប់ការកម្សាន្ត។
Article image
ស្មាតធីវីស៊េរីថ្មីនេះ គាំទ្របណ្តាញភ្ជាប់សេវាអ៊ីនធើណិតឥតខ្សែកម្រិត dual-band Wi-Fi 6, មានឧបករណ៍បញ្ជា remote control ដែលមានប៊ូតុងចម្បងចំនួនបីសម្រាប់ការបញ្ជា និងកំណត់មុខងារផ្សេងៗ។ Hisense Gaming TV-98S75 ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនបានហើយនៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ប្រហែល $1,433៕
Hisense Gaming TV ជំនាន់ថ្មី បំពាក់អេក្រង់ទំហំ 98-អ៊ីង កម្រិត 4K ល្បឿន 264Hz Refresh Rate