ស្វែងរកពួកយើង:

HMD នឹងបង្ហាញចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានឈ្មោះថា “HMD Arrow” នៅក្នុងប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

14 ឧសភា 2024 09:06 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែប្រកាសចាប់ផ្តើមនូវការប្រកួតមួយដែលមានឈ្មោះថា #HMDNameOurSmartphone ដើម្បីអបអរទៅដល់ការប្រកាសចេញនួវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ ជាមួយនិងការប្រកាសនេះ មានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសឥណ្ឌា បានស្នើសុំនូវឈ្មោះជាច្រើន សម្រាប់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន HDM នេះផងដែរ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បង្ហាញថាក្រុមហ៊ុន HDM បានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូនថ្មី ដែលនឹងប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាផងដែ ដោយម៉ូដែលនេះ មានឈ្មោះថា HMD Arrow។
សម្រាប់សក្ករាជថ្មីនេះ ក្រុមហ៊ុន HMD នឹងប្រើប្រាស់នូវយុទ្ធសាស្រ្តទីផ្សារថ្មី តាមរយៈប្រើប្រាស់នូវឈ្មោះផ្សេងៗគ្នាសម្រាប់ទីតាំងផ្សេងៗគ្នាទៅតាមទីផ្សារនិមួយៗ។ មុនការដាក់ឈ្មោះថា Arrow នេះ មានអ្នកប្រើប្រាស់ជាច្រើន នៅក្នុងប្រទេសឥណ្ឌា បានស្នើអោយមានឈ្មោះហៅថា Indhumanoid, Manbha, Naruto, Brahmos ផងដែរ។ សូមជំរាបថា ក្រុមហ៊ុន HMD ទើបតែបង្ហាញនូវស្មាតហ្វូនថ្មីមួយនៅក្នុងអ៊ឹរ៉ុបដែលមានតម្លៃ HMD Pulse។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងលក្ខណៈសម្បត្តិដូចទៅនឹងស្មាតហ្វូន HMD Pulse ផងដែរ ប៉ុន្តែគ្រាន់តែឈ្មោះរបស់វាគឺ  ‘HMD Arrow’ ដែលនឹងប្រើប្រាស់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌា។
Article image
បើទោះបីជាឈ្មោះថ្មីនេះ អាចនឹងក្លាយជាការយល់ច្រឡំ ឬខុសប្លែកពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសឥណ្ឌា ក៏ដោយនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ គឺដូចទៅនឹងម៉ូដែល HMD Pulse ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានោះ នេះ គឺជាស្មាតហ្វូនប្រភេទថ្នាក់កណ្តាល ដែលនឹងមានបំពាក់នូវរន្ធសម្រាប់ដោត microSD card slot ដែលភាគច្រើន លែងមានវត្តមាននៅលើស្មាតហ្វូនថ្នាក់កណ្តាលទៀតហើយ។
Article image
ស្មាតហ្វូន HMD Arrow នេះ នឹងមានអេក្រង់ទំហំ 6.65-អ៊ីង ល្បឿន 90 Hz IPS ជាមួយនឹង punch-hole notch នៅលើអេក្រង់របស់វា។ ស្មាតហ្វូននេះមានបន្ទះឈីប Unisoc T606 និងមានរ៉េមទំហំ 2 ផ្សេងគ្នានោះគឺ 4GB និង 6GB ហើយវាក៏មានម៉េមូរីទំហំ 64GB ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 1 គ្រាប់ដែលមានទំហំ 13MP ជាមួយនឹង OIS។ ស្មាតហ្វូនថ្មីនេះនឹងមានថាមពលថ្មទំហំ 5000 mAh និងបច្ចេកវិទ្យាសាកថ្មលឿន 10W charging និងរន្ធសាកថ្ម 3.5mm headphone jack ៕