ស្វែងរកពួកយើង:

HMD បង្ហាញនូវ Nokia 105/110 ស៊េរីថ្មីឆ្នាំ 2025 នៅក្នុងទីផ្សារអ៊ឺរ៉ុបជាមួយរន្ធសាកថ្ម USB-C

ដោយ

Koun Jab Luffy

18 ធ្នូ 2024 02:22 រសៀល

អាន 2 នាទី

Article image
ថ្មីនេះ ក្រុមហ៊ុន HMD Global បានប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលថ្មីឆ្នាំ 2025 របស់ទូរស័ព្ទ Nokia 105 4G និង  Nokia 110 4G នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប ដែលនេះ គឺជាជំនាន់ទី 2 របស់ស្មាតហ្វូននេះ។ សម្រាប់ម៉ូដែលអាប់ដេតថ្មីនេះ គឺមានការពង្រឹងរូបរាងការឌីស្សាញថ្មីកាន់តែស្រស់ស្អាត និងប្លែកក្នុងការប្រើប្រាស់ថែមទៀតផង។ Nokia 105 4G និង 110 4G នេះ មានការអាប់ដេតជាមួយនឹងផ្នែកខាងក្រោយដែលមានពាក្យថា “HMD – Makers of Nokia Phones” ជាមួយនឹងឡូហ្គោរបស់ក្រុមហ៊ុន Nokia ដែលបង្ហាញអំពីម៉ាកយីហោដ៏ខ្លាំងក្លារបស់ក្រុមហ៊ុននេះ។
សម្រាប់ផ្នែកកាមេរ៉ារបស់ទូរស័ព្ទថ្មីនេះ មើលទៅសាមញ្ញ ប៉ុន្តែវាមានភាពប្រណិតជាងម៉ូឌែលដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 និង 2024។ លក្ខណៈពិសេសរបស់ទូរស័ព្ទ 2025 នេះ គឺទៅលើការផ្លាស់ប្តូរផត USB-C Charging ដែលជំនួសទៅលើរន្ធផត micro-USB។ ការផ្លាស់ប្តូររន្ធដោតនេះ គឺដើម្បីអោយអនុលោមទៅតាមបទបញ្ញត្តិរបស់សហភាពអ៊ឺរ៉ុប ដែលធានាថាអ្នកប្រើប្រាស់ងាយស្រួលក្នុងការប្រើប្រាស់ឆ្នាំងសាកថ្ម។ ទូរស័ព្ទនេះ មានមុខងារដូចជា  dual SIM, 4G connectivity, VoLTE HD, FM radio ថ្ម 1450mAh និងភ្លើងពិលផងដែរ។
ទូរស័ព្ទទាំងពីរនេះ មានអេក្រង់ទំហំ 1.77-អ៊ីង TFT ជាមួយនឹងកម្រិតភាពច្បាស់ 120×160 pixels ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Unisoc T107 ដែលធានាបាននូវល្បឿនដំណើរការលឿនផងដែរ។ Nokia 110 4G 2nd Edition នេះមានកាមេរ៉ាខាងក្រោយជាមួយនឹងកម្រិតថតច្បាស់ដល់ទៅ QVGA ផងដែរ។ បើមើលទៅលើពណ៌វិញនោះ Nokia 105 4G 2nd Edition មានពណ៌ខ្មៅ (Classic Black) ខណៈពេលដែលទូរស័ព្ទ Nokia 110 4G 2nd Edition មានពណ៌ខៀវ និងស្វាយ។
Article image
ខណៈពេលដែលក្រុមហ៊ុន HMD Global នៅមិនទាន់ប្រកាសតម្លៃជាផ្លូវការនៅឡើយទេនោះ វាក៏បង្ហាញខ្លួននៅក្នុងវេបសាយរបស់ HDM របស់អ៊ឺរ៉ុប និង Amazon ដែលមានន័យថា វានឹងដាក់លក់នៅក្នុងពេលឆាប់ៗនេះ៕
HMD បង្ហាញនូវ Nokia 105/110 ស៊េរីថ្មីឆ្នាំ 2025 នៅក្នុងទីផ្សារអ៊ឺរ៉ុបជាមួយរន្ធសាកថ្ម USB-C