ស្វែងរកពួកយើង:

HMD Barbie ដែលលក់នៅអាមេរិក នឹងមានកាមេរ៉ា ហើយនិងម៉េមូរីធំជាងមុន

ដោយ

Koun Jab Luffy

30 សីហា 2024 06:35 ព្រលប់

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែបង្ហាញចេញនូវទូរស័ព្ទ Barbie ថ្មី ដែលនេះ គឺជាការឌីស្សាញថ្មីចេញពីទូរស័ព្ទ Nokia 2660 Flip មានរូបរាងពណ៌ផ្កាឈូក និងមានការប្រើប្រាស់នូវ theme ថ្មីផងដែរ។ សម្រាប់ម៉ូដែលលក់បនៅទីផ្សារសកល គឺដំណើរការនូវ OS ផ្សេងគ្នាហើយនិងមានការផ្លាស់ប្តូរមួយចំនួនពីទូរស័ព្ទដែលលក់នៅសហរដ្ឋអាមេរិក ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។
ការផ្លាស់ប្តូរជាច្រើននេះ មានដូចជាការប្រើប្រាស់នូវរ៉េមនិងម៉េមូរីធំជាងមុន កាមេរ៉ាប្រសើរជាងមុន និងបន្ទះឈីបហើយ និងមានការតភ្ចាប់ Wi-Fi (802.11 b/g/n)។ សម្រាប់ម៉ូដែល លក់នៅលើទីផ្សារអាមេរិករបស់ទូរស័ព្ទ HMD Barbie នេះ មានបន្ទះឈីប Qualcomm 215 ដំណើរការនូវ KaiOS 3.1 ជំនួសអោយការប្រើប្រាស់នូវបន្ទះឈិព Unisoc ផលិតនៅសៀងហៃជាមួយនឹង S30+ operating system។ ទូរស័ព្ទនេះ មានរ៉េមទំហំ 512MB និងម៉េមូរីទំហំ 4GB ហើយអាចបន្ថែម microSD បាន 32GB ។
Article image
ការផ្លាស់ប្តូរដ៏ធំមួយទៀតគឺទៅលើកាមេរ៉ា។ សម្រាប់ទូរស័ព្ទដែលនឹងលក់នៅអាមេរិក គឺមានកាមេរ៉ាទំហំ 5MP ខុសពីលក់នៅលើទីផ្សារផ្សេងកាមេរ៉ា VGA។ ទំហំថាមពលថ្មរបស់ទូរស័ព្ទនេះគឺដូចគ្នា ហើយអេក្រង់ទូទៅគឺដូចគ្នា។ នេះមានន័យថា ក្រុមហ៊ុនបង្ហាញនូវទូរស័ព្ទ Nokia 2780 Flip ជាមួយនឹងពណ៌ Barbie ជំនួសអោយ 2660។ សម្រាប់ Connectivity ក៏មានការខុសគ្នាផងដែរ ដោយសារតែការផ្លាស់ប្តូរទៅលើ។ ម៉ូដែលលក់នៅអាមេរិកប្រើប្រាស់នូវ Bluetooth 4.2 និងមានការទ្រទ្រង់ទៅលើ Wi-Fi និង GPS/AGPS។ សម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអមេរិក គឺមានឆ្នាំងសាក USB-C នៅក្នុងប្រអប់ ខណៈពេលដែល global version មិនមាននោះទេ។
Article image
ទូរស័ព្ទ HMD Barbie នេះមានតម្លៃ £99 នៅក្នុងចក្រភពអង់គ្លេស និង €129 នៅក្នុងទ្វីបអ៊ឹរ៉ុប និងសម្រាប់ទីផ្សារអាមេរិកមានតម្លៃ $129។ អតិថិជននៅក្នុងសហរដ្ឋអាមេរិក អាចរកទិញបាននៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះ ហើយអាចនឹងលក់ជាផ្លូវការនៅថ្ងៃទី 1 ខែតុលាខាងមុខនេះ៕
HMD Barbie ដែលលក់នៅអាមេរិក នឹងមានកាមេរ៉ា ហើយនិងម៉េមូរីធំជាងមុន