
ថ្មីៗនេះ ក្រុមហ៊ុន HMD Global បានបង្ហាញនូវទូរស័ព្ទបត់បានស៊េរីថ្មីរបស់ខ្លួនម៉ូដែល Barbie Flip Phone នៅក្នុងប្រទេសឥណ្ឌា ថែមទៀតហើយ បន្ទាប់ការដាក់លក់នៅក្នុងអ៊ឺរ៉ុប និងចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។ ទូរស័ព្ទ Barbie Flip Phone ថ្មីនេះ គឺមានការឌីស្សាញទម្រង់ Clamshell ដែលមានតម្លើងមកជាមួយនូវកញ្ចក់ខាងក្នុងទំហំ 2.8-អ៊ីង QVGA និងអេក្រង់ខាងក្រៅមានទំហំ 1.77-អ៊ីង។
ទូរស័ព្ទនេះ ដំណើរការនូវបន្ទះឈីប Unisoc T107 ជាមួយនឹងរ៉េមទំហំ 64MB ហើយនិងម៉េមូរីទំហំ 128GB។ អ្នកប្រើប្រាស់អាចបន្ថែមមេម៉ូរី microSD បានទំហំ 32GB ផងដែរ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ទូរស័ព្ទនេះ ក៏ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ S30+ OS និងមានថាមពលថ្មទំហំ 1,450mAh ដែលអាចនិយាយបាន 9 ម៉ោង។ ទូរស័ព្ធនេះមានកាមេរ៉ាខាងក្រោយ VGA ជាមួយនឹងភ្លើង LED Flash មួយគ្រាប់។ សម្រាប់ការតភ្ជាប់នៅលើទូរស័ព្ទនេះមាន Bluetooth 5.0, USB Type-C, 3.5mm headphone jack, FM Radio និង MP3 player។

បន្ថែមបីនេះ នៅលើទូរស័ព្ទនេះ ក៏មានការតម្លើងកម្មវិធី និងហ្គេមមកស្រាប់ មានដូចជា Malibu Snake, Barbie Meditation និង Digital Balance Tips ជាដើម។ អ្វីដែលចាប់អារម្មណ៌នោះ ទូរស័ព្ទនេះ មានប៊ូតុង “Bestie Button” អនុញ្ញាតអោយអ្នកប្រើប្រាស់ចូលទៅកាន់ Contact សម្រាប់ការខលបានលឿនជាងមុនថែមទៀតផង។ ទូរស័ព្ទនេះ ដាក់លក់នៅក្នុងចក្រភពអង់គ្លេសនាពេលមុននេះ តម្លៃ £99 និងតម្លៃ €129 នៅក្នុងអ៊ឺរ៉ុបទាំងមូល។ ក្រុមហ៊ុន HMD មិនទាន់ប្រកាសតម្លៃរបស់ទូរស័ព្ទនេះនៅក្នុងប្រទសឥណ្ឌានៅឡើយទេ ប៉ុន្តែនឹងបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុននេះឆាប់ៗនេះ៕
