ស្វែងរកពួកយើង:

HMD Icon Flip 1 ទូរស័ព្ទ Feature Phone ស៊េរីថ្មី ត្រូវបានគេទម្លាយចេញជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2024 11:58 ថ្ងៃត្រង់

អាន 2 នាទី

Article image
HMD ដែលជាម្ចាស់នៃ Brand ទូរស័ព្ទ Nokia បានធ្វើការផលិតទូរស័ព្ទដោយប្រើស្លាកឈ្មោះផ្ទាល់ខ្លួនជំនួសឲ្យស្លាកឈ្មោះ Nokia វិញម្តង។ ហើយក្រុមហ៊ុនក៏បានធ្វើការបញ្ចេញទូរស័ព្ទដែលជាប្រភេទស្មាតហ្វូនកម្រិតថវិកាបានចំនួនពីរបីស៊េរីរួចមកហើយ និងបាននឹងកំពុងចរាចរលក់នៅលើទីផ្សារសព្វថ្ងៃនេះផងដែរ។ ហើយនៅពេលនេះក៏មានបែបធ្លាយទូរស័ព្ទប្រភេទ Feature Phone ដែលមានស្ទាយបត់បែបស្មាតហ្វូន Flip ថ្មីមួយម៉ូដែលទៀតរបស់ HMD ផងដែរ។
បើតាមប្រភពទូរស័ព្ទ Flip Phone ស៊េរីថ្មីនេះ នឹងមានឈ្មោះថា HMD Icon Flip 1។ បើតាមការទម្លាយគុណសម្បត្តិរបស់ HMD Icon Flip 1 នៅលើគណនី X ដែលមានឈ្មោះថា HMD-MEME’S បានឲ្យដឹងថា Icon Flip 1 នឹងមានអេក្រង់ខាងក្នុងទំហំ 2.8-inch LCD Display និងអេក្រង់ខាងក្រៅតូចទំហំ 1.7-inch, ភ្ជាប់មកជាមួយកាមេរ៉ាមួយគ្រាប់ទំហំ 2MP FF Camera, ដំណើរការដោយ S30+OS ដែលមានមុខងារ Clous Apps ផងដែរ។ ទូរស័ព្ទ Feature Phone ស៊េរីថ្មីនេះ ប្រើប្រាស់បន្ទះឈីប UNISOC T127 SoC មានម៉េមូរីទំហំ 128MB និងរ៉េមទំហំ 48MB ហើយនិងគាំទ្រប្រព័ន្ធសេវា 4G LTE រួមនឹងបច្ចេកវិទ្យា Bluetooth 5.0។
Article image
HMD Icon Flip 1 នឹងមានថ្មទំហំ 1,500mAh ប្រើបា្រស់រន្ធសាកភ្លើងប្រភេទ USB-2.0 និងមានរន្ធដោតកាសខ្នាត 3.5mm។ ហើយទូរស័ព្ទនេះ ក៏នឹងមានជម្រើសពណ៌ស្អាតៗដូចជា ពណ៌ផ្កាឈូក ពណ៌ពងក្រសា និងខ្មៅរលោង។ HMD Icon Flip 1 ត្រូវបានគេដឹងថា ជាអ្នកស្នងដំណែងថ្មីពីម៉ូដែល Nokia 2660 Flip ដែលបានប្រកាសចេញកាលពីអំឡុងឆ្នាំ 2022។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា HMD នឹងធ្វើការប្រកាសចេញទូរស័ព្ទស៊េរីថ្មីនេះនៅពេលណានោះទេ ហើយតម្លៃទៀតសោធក៏មិនទាន់ដឹងនោះដែរ៕
HMD Icon Flip 1 ទូរស័ព្ទ Feature Phone ស៊េរីថ្មី ត្រូវបានគេទម្លាយចេញជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត