ស្វែងរកពួកយើង:

HMD Key បង្ហាញខ្លួនជាមួយ Android 14 Go Edition នៅក្នុងនាមជាស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី!

ដោយ

Koun Jab Luffy

04 មករា 2025 03:43 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងទីផ្សារតំបន់មួយចំនួន។ ស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះគឺមានឈ្មោះថា HMD Key។ ស្មាតហ្វូននេះ មានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 14 (Go Edition) និងមានលក្ខណៈសម្បត្តិជាស្មាតហ្វូនលំដាប់ថវិកា។ ស្មាតហ្វូន HMD Key នេះ មានអេក្រង់ទំហំ 6.52-អ៊ីង LCD display ជាមួយនឹងកម្រិតភាពច្បាស់ HD+ resolution, 60Hz refresh rate និងពន្លឺអេក្រង់ 460nits។
ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបំពាក់នូវបន្ទះឈីប UNISOC SC9832E SoC ជាមួយនឹងក្រាហ្វិកកាត Mali 820MP1 GPUនិងមានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 32GB។ អ្នកប្រើប្រាស់អាចបន្ថែមម៉េមូរី microSD បានទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 10W charging ។ ស្មាតហ្វូននេះដំណើរការនូវ  Android 14 Go Edition។
ស្មាតហ្វូនស៊េរីថ្មីនេះ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 8MP ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 5MP សម្រាប់ថតរូបភាព Selfies និងវីដេអូខល។ នៅលើកាមេរ៉ានេះ ក៏មានមុខងារ Portrait, Night និង  Pro mode, Slow Motion ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺ face unlock, 3.5mm audio jack, FM Radio និង Dual SIM។ ស្មាតហ្វូន HMD Key នេះមាន 2 ពណ៌ គឺ Icy Blue និង Midnight Black ហើយវាមានតម្លៃប្រហែលជា 73 ដុល្លារអាមេរិក។ ស្មាតហ្វូននេះបច្ចុប្បន្នលក់នៅក្នុងចក្រភពអង់គ្លេស នូវែលសេឡង់ និងអូស្រ្តាលី។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បញ្ចេញនូវស្មាតហ្វូន HMD SkylineBlue Topaz edition ផងដែរ៕