ស្វែងរកពួកយើង:

HMD Pulse 2 Series នឹងសម្ពោធនៅថ្ងៃនេះហើយ

ដោយ

Koun Jab Luffy

20 សីហា 2025 08:40 ព្រឹក

អាន 2 នាទី

Article image
HMD Global នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែលនៅថ្ងៃទី 20 ខែសីហានេះហើយ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Pulse 2 series ទាំងនេះ នឹងមានការបំពាក់នូវមុខងារ Digital Detox ដែលមានសមត្ថភាពអាចកំណត់កម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូននេះកុំអោយមានការរំខានទៀតផង។
សម្រាប់មុខងារ Digital Detox នេះ ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាលើកដំបូងនៅលើ HMD Skyline series ដែលមានសមត្ថភាពអាចធ្វើការត្រួតពិនិត្យទៅលើកម្មវិធី home-screen widget ផ្តល់អោយអ្នកប្រើប្រាស់អាចដឹងពីកម្មវិធីណាមួយដែលបើកច្រើនញឹកញាប់ផងដែរ។
ក្រុមហ៊ុនបន្តថា Pulse 2 series ដំណើរការនៅលើបន្ទះឈីប Unisoc T610 និងមានអេក្រង់ HD+ LCD displays នៅលើគ្រប់ម៉ូដែលទាំងអស់។ អេក្រង់របស់ Pulse 2 និង 2+ រត់បានជាមួយល្បឿន 90Hz refresh rates ខណៈដែលម៉ូដែល Pro ដំណើរការនៅលើល្បឿន 120Hz។ សម្រាប់កាមេរ៉ាថតវិញស្មាតហ្វូនម៉ូដែលស្តង់ដារ មានសិនស័រគោលទំហំ 50MP អមដំណើរដោយគ្រាប់ទីពីរទំហំ 0.8MP auxiliary lens និងកាមេរ៉ាមុខមានទំហំ 8MP។ ក្រឡេកមកម៉ូដែល Pro គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP ខណៈដែលកាមេរ៉ាមុខមានទំហំ 50MP។
Article image
ស្មាតហ្វូននេះ គឺជាម៉ូដែលដំបូងរបស់ Pulse series ដែលមានគែមជុំវិញរាបស្មើរ នឹងមានតម្លៃដូចម៉ូដែលមុន Pulse គឺ $150 ទៅលើម៉ូដែលស្តង់ដារ និង Pulse Pro (8GB+256GB) មានតម្លៃ $179។ ស្មាតហ្វូននេះ នឹងបន្តរត់នៅលើ Android 15 និងមានមុខងារការពារជម្រាបទឹក IP54 rating ផហដែរ។