
នៅពេលនេះ ក្រុមហ៊ុន HMD បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីមួយទៀតហើយ ដោយម៉ូដែលនេះ គឺមានឈ្មោះថា dubbed Skyline ហើយនិងមានការឌីស្សាញរូបរាងដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Lumia phone ដែលបានបង្ហាញវត្តមានកាលពីជាង 10 ឆ្នាំមុនអញ្ចឹង។ ស្មាតហ្វូន HMD Skyline ត្រូវបានគេឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជីតេស្តសមត្ថភាព Geekbench និងមានការបំពាក់នូវបន្ទះឈីប Snapdragon 7s Gen 2។
នៅលើបញ្ជីនេះ Geekbench គឺមានការប្រើប្រាស់ motherboard ដែលមានឈ្មោះថា “Tomcat” និងមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះថា Skyline ថែមទៀតផង។ បន្ថែមពីនេះ នៅលើបញ្ជីនេះ Geekbench បានបង្ហាញទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការគាំទ្រនូវប្រព័ន្ធប្រតិបត្តិការ Android 14 និងមានរ៉េមទំហំ 8GB។ គួរបញ្ជាក់ថា កន្លងមក មានការទម្លាយថា ស្មាតហ្វូននេះ មានតម្លៃ €460 សម្រាប់ម៉ូដែលមានទំហំ 8GB/256GB និង €520 សម្រាប់ម៉ូដែល Business Edition។
HMD Skyline នឹងមានការបំពាក់នូវអេក្រង់ដែលមានល្បឿន 120Hz OLED display បង្ហាញចេញបានទំហំ FHD+ ហើយនិងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 8MP ខណៈដែលគ្រាប់ទីបីមានទំហំ 2MP។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP។ Skyline will នឹងមានថ្មទំហំ 4,900mAh គាំទ្រដោយកម្លាំងសាក 33W fast charging ហើយថែមទាំងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP67 ទៀតផង។

គួរបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏មានម៉ូដែលមួយទៀតដែលឈ្មោះថា HMD Nighthawk ផងដែរ ស្មាតហ្វូននេះមានតម្លៃ €300។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 108MP និងដំណើរនៅលើបន្ទះឈីប Snapdragon 4 Gen 2 ។ ចំពោះម៉ូដែល HMD Atlas វិញក៏មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 4 Gen 2 ដូចគ្នា ប៉ុន្តែមានកាមេរ៉ាគោលទំហំ 48MP។
