
ថ្មីៗនេះ ក្រុមហ៊ុន HMD Global ទើបតែបញ្ចេញនូវស្មាតហ្វូន Skyline របស់ខ្លួនជាមួយនឹងជម្រើសពណ៌ថ្មី Blue Topaz ដែលជាម៉ូដែកពិសេសមួយសហការគ្នាជាមួយនឹងក្លឹបបាល់ទាត់អេស្ប៉ាចដ៏ល្បីល្បាញ FC Barcelona។ សូមជំរាបថា ការបង្ហាញខ្លួនជាលើកដំបូងរបស់ស្មាតហ្វូននេះ គឺមានពណ៌ Neon Pink និង Twisted Black ហើយឥឡូវនេះ ស្មាតហ្វូន Skyline នេះ បានធ្វើអោយអ្នកគាំទ្របាល់ទាត់មានការភ្ញាក់ផ្អើលជាមួយនឹងពណ៌ថ្មីនេះ ដែលមានការឌីស្សាញយ៉ាងពិសេសជាមួយនឹងក្លឹប FC Barcelona ។
ស្មាតហ្វូន Blue Topaz នេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ហើយនឹងមានតម្លៃ £399.99។ ជាមួយនឹងស្មាតហ្វូនថ្មីនេះ អតិថិជននឹងទទួលបាននូវកន្សែង FC Barcelona នៅពេលដែលទិញស្មាតហ្វូននេះភ្លាមៗ។ បន្ថែមពីនេះ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺរក្សាដដែលនោះទេ។ ស្មាតហ្វូន HMD Skyline មានអេក្រង់ 6.5-អ៊ីង FHD+ pOLED ជាមួយនឹងកម្រិត 144Hz refresh rate ដែលធានាបាននូវភាពរលូនក្នុងការប្រើប្រាស់ និងពណ៌ស្រស់ស្អាតទាក់ទាញថែមទៀត។

អេក្រង់របស់ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានកាសរការពារដោយកញ្ចក់ Gorilla Glass 3 និងមានកាមេរ៉ាខាងក្រោយជាការ៉េផងដែរ។ នៅលើស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power និងប៊ូតុងមួយទៀត សម្រាប់ដំណើរការ Apps ឬ Digital Assistant បានផងដែរ។ ស្មាតហ្វូននេះ មានភាពងាយស្រួលក្នុងការជួសជុលដោយខ្លួនឯង។

និយាយពីការថតរូបវិញ នៅលើស្មាតហ្វូន Skyline នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 108MP គាំទ្រជាមួយនឹង Hybrid OIS និងគ្រាប់ទីពីរមានទំហំ 8MP ultrawide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50MP telephoto ជាមួយនឹងការថតកម្រិត 50mm portrait ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP ដែលទ្រទ្រង់ទៅលើមុខងារ autofocus និង eye tracking ថែមទៀតផង។ ស្មាតហ្វូននេះ ដំណើរការលើបន្ទះឈីប Snapdragon 7s Gen 2 រត់នៅលើ Android 14 ដែលមានការអាប់ដេត OS បានដល់ទៅ 2 ជំនាន់។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 4,600mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 33W wired និង 33W wired ទៀតផង៕
