
HMD Global ដែលជាក្រុមហ៊ុនមួយនៅពីក្រោយម៉ាកយីហោស្មាតហ្វូន Nokia បានធ្វើការទម្លាយចេញនូវព័ត៌មានថ្មីមួយ ដែលនិយាយពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ជាមួយនិងការទម្លាយចេញនូវគំរូស្មាតហ្វូនត្រកូល Skyline series របស់ខ្លួន នាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា មានឌីស្សាញថ្មីដោយការជម្រុញពីឈ្មោះស្មាតហ្វូន Lumia ដែលបង្ហាញវត្តមានកាលពីជាង 10 ឆ្នាំមុន។ កាលពីដើមខែនេះ មានការបែកធ្លាយជាច្រើន បានទម្លាយថា ក្រមហ៊ុន HMD កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីមួយដែលមានឈ្មោះហៅថា Skyline។
បើតាមរូបភាព renders ជាច្រើនដែលយើងបានឃើញនាពេលថ្មីៗនេះ បានបង្ហាញអោយដឹងថា ស្មាតហ្វូនត្រកូល Skyline នឹងមានការឌីស្សាញដែលជម្រុញចេញពីស្មាតហ្វូនត្រកូល Nokia Lumia។ អ្នកទម្លាយ @smashx_60 ក៏បានទម្លាយថា ក្រុមហ៊ុន HMD កំពុងតែធ្វើការនៅលើស្មាតហ្វូន Skyline ទី 2 ដែលមានឈ្មោះហៅថា HMD Skyline G2 ផងដែរ។ ប៉ុន្តែមកនដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ម៉ូដែលថ្មីនេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន Skyline ទី 1 ឬអាចជាម៉ូដែមួយផ្សេងទៀត។ គួរបញ្ជាក់ថា Skyline នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេនោះ ការប្រកាសវត្តមានរបស់ស្មាតហ្វូន G2 អាចនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ស្រដៀងគ្នាទៅនឹងម៉ូដែល Skyline ទី 1 ដែលនោះ ស្មាតហ្វូន G2 នេះគឺមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ ខណៈពេលដែលកាមេរ៉ានេះ នៅមិនទាន់ច្បាស់នោះទេ។ អ្នកទម្លាយរូបនេះ បានបញ្ចាក់ថា ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាទំហំដល់ទៅ 200MP។ មួយវញទៀតនៅលើស្មាតហ្វូននេះ ក៏អាចនឹងមានសេនស័រ telephoto, ultrawide និង Time of Flight (ToF) sensors ហើយនេះ ដោយសារតែក្រុមហ៊ុន HMD មានគោលដៅក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកចូលចិត្តថតរូបភាពតាមរយៈស្មាតហ្វូន G2 នេះ៕
