ថ្មីៗនេះ ក្រុមហ៊ុន HMD ទើបតែប្រកាសចេញនូវស្មាតហ្វូនលំដាប់ថវិកានៅក្នុងប្រទេសឥណ្ឌា ដែលមានឈ្មោះហៅថា Vibe 2 5G ដែលស្មាតហ្វូននេះមានតម្លៃចាប់ពី Rs. 10,999 មានសមត្ថភាពខ្ពស់ជាងស្មាតហ្វូន Vibe 5G ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ដោយម៉ូដែលថ្មីនេះ ផ្តោតទៅលើផ្នែកសំខាន់ចំនួន 2 ដែលមានដូចជា ទំហំថាមពលថ្ម និងអេក្រង់កម្រិត refresh rate។
ទៅលើលក្ខណៈសម្បត្តិស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវអេក្រង់ទំហំ 6.745 អ៊ីង LCD បង្ហាញចេញបានកម្រិត HD+ (720 x 1600) និងមានល្បឿន 120Hz refresh rate ដែលផ្តោតទៅលើកម្រិតនៃការ scrolling ដោយរលូន។ ស្មាតហ្វូន vibe 2 5G នេះ មានថាមពលថ្មទំហំ 6,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 18W charging, ហើយអាចសាកថ្មពេញក្នុងពេល 2 ម៉ោង។ ក្រុមហ៊ុន HMD ក៏មានការដាក់ឆ្នាំងសាក 18W charging ជាមួយនឹងសម្បក និងអេក្រង់ការពារផងដែរ។
បើមើលទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប 6nm Unisoc T8200 5G ហើយអ្នកអាចជ្រើសរើសនូវទំហំ 4GB និង 6GB ហើយនិងអង្គចងចាំ 64GB និង 128GB។ នៅលើស្មាតហ្វូននេះ ក៏មានស្លុតសម្រាប់ microSD card slot ដែលទ្រទ្រង់ទំហំដល់ទៅ 1TB ផងដែរ។ ស្មាតហ្វូនថ្មីនេះ ដំណើរការនូវ Android 16 ជាមួយនឹងការប្រើប្រាស់នូវកម្មវិធី software ដ៏ទំនើបជាច្រើនដូចជា Indus AI និងជាច្រើនទៀតផង។ ក្រុមហ៊ុន HMD ក៏ផ្តល់នូវការអាប់ដេតទៅលើសុវត្ថិភាពនៃស្មាតហ្វូននេះដល់ទៅ 2 ឆ្នាំផងដែរ។
នៅលើស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP និងកាមេរ៉ាខាងមុខទំហំ 8MP។ ទាក់ទងនឹងរូបរាងស្មាតហ្វូន Vibe 2 5G នេះវិញ មានទម្ងន់ 210g។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវ IP64 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មានរន្ធផត 3.5mm headphone jack និង side-mounted fingerprint sensor នៅលើប៊ូតុង Power ផងដែរ។ ស្មាតហ្វូន HMD Vibe 2 5G មាន 3 ពណ៌គឺ Cosmic Lavender, Nordic Blue និង Peach Pink. ។ សម្រាប់ទំហំ 4GB / 64GB មានតម្លៃ Rs. 10,999 ខណៈពេលដែលទំហំ 4GB / 128GB មានតម្លៃ Rs. 11,999៕