ស្វែងរកពួកយើង:

HMD បង្ហាញចេញម៉ូដែល Fusion X1 ដែលផ្តោតទៅលើយុវវ័យ នៅក្នុងព្រឹត្តិការណ៍ MWC 2025

ដោយ

Koun Jab Luffy

04 មីនា 2025 08:57 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន HMD បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress (MWC) 2025 ជាមួយនឹងការប្រកាសចេញនូវផលិតផលជាច្រើនដែលមានដូចជាHMD Fusion X1, Barca-themed, Amped Buds និងទូរស័ព្ទជាច្រើនដែលមានការឌីស្សាញកាន់តែទាក់ទាញ។ ក្រុមហ៊ុនដែលគ្រប់គ្រងទៅលើម៉ាក់យីហោ Nokia មួយនេះ គឺមានការផ្តោតទៅលើបច្ចេកវិទ្យាដែលមានការពាក់ព័ន្ធទៅនឹងគ្រួសារ ការឌីស្សាញដែលជម្រុញពាក់ព័ន្ធទៅនឹងកីឡា និងដំណោះស្រាយថាមពលប្រកបដោយភាពច្នៃប្រឌិត ដែលពង្រឹងទៅដល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ នៅក្នុងការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។
HMD Fusion X1: ស្មាតហ្វូនដែលផ្តោតទៅលើយុវវ័យ
ស្មាតហ្វូន HMD Fusion X1 បង្ហាញខ្លួនជាស្មាតហ្វូនដំបូងបំផុត ដែលត្រូវបានឌីស្សាញឡើងក្នុងកិច្ចសហការជាមួយនឹង Xplora ស្មាតហ្វូននេះ ក៏មានការបំពាក់នូវ tools ដ៏ខ្លាំងក្លាក្នុងការតាមដានទៅលើសកម្មភាពនៃការប្រើប្រាស់ស្មាតហ្វូនរបស់កូនៗថែមទៀត។ ស្មាតហ្វូននេះ ក៏បំពាក់ជាមួយនឹង Xplora subscription ដែលមានតម្លៃចាប់ពី €4.99 ក្នុងមួយខែ ហើយក៏អាចចូលទៅកាន់មុខងារជាច្រើនដូចជា real-time location tracking នៅក្នុងកម្រិត 20-second intervals, remote device management, emergency SOS និង low battery alerts ។
Article image
ស្មាតហ្វូន Fusion X1 នេះ បំពាក់នូវកាមេរ៉ាទំហំ 108MP មាន AI និងមានថាមពលថ្មទំហំ 5,000mAh ហើយនិងមានបច្ចេកវិទ្យាស្កេនមុខ និងស្កេនក្រយ៉ៅដៃក្នុងការបន្ថែមសុវត្ថិភាព និងភាពងាយស្រួល។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹង School Mode ដែលអាចកំណត់ទៅលើ Apps ជាក់លាក់ណាមួយនៅក្នុងកំឡុងម៉ោងនៃការសិក្សាថែមទៀត។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មានបំពាក់នូវ IP54 ធន់ទៅនឹងការកំពប់ទឹក និងធន់ទៅនឹងការប្រើប្រាស់ការងារប្រចាំថ្ងៃទៀត។
Article image
ទូរសព្ទ HMD Barca 3210 និង Barca Fusion
សម្រាប់អ្នកដែលចូលចិត្តកីឡាបាល់ទាត់ ក្រុមហ៊ុន HMD បានសហការជាមួយនឹងក្លឹប FC Barcelona នៅក្នុងការបង្ហាញនូវទូរស័ព្ទ HMD Barça 3210 និង HMD Barça Fusion។ HMD Barça Fusion គឺជាទូរស័ព្ទ feature phone ដែលមានពណ៌ Blau និង Grana ហើយវាក៏មានហ្គេម Snake ផងដែរ។ Barça Fusion គឺជាស្មាតហ្វូនដែលអាចប្រើប្រាស់ក្រោមពន្លឺ UV ហើយវាក៏មានការប្រើប្រាស់នូវ team-themed Easter ផងដែរ។
Article image
កាសស្តាប់ HMD Amped Buds
ក្រុមហ៊ុន HMD ក៏បានពង្រីកទៅលើផលិតផល Audio របស់ខ្លួនជាមួយនឹងវត្តមាន Amped Buds ដែលជាប្រភេទកាស wireless earbuds ដែលមានបំពាក់នូវ reverse-charging case ។ សម្រាប់ 1,600mAh case នេះក៏អាចធានាបានអោយអ្នកប្រើប្រាស់អាចសាកថ្មបានពេញមួយថ្ងៃ។ កាសស្តាប់នេះបំពាក់នូវមុខងារ Active Noise Cancellation (ANC), Environmental Noise Cancellation (ENC)សម្រាប់ crystal-clear calls និង EQ settings នៅលើ App ។ កាសស្តាប់នេះមាន ៣ ពណ៌គឺBlack, Cyan និង Pink ហើយវាអាចប្រើប្រាស់playback បានដល់ទៅ 95 ម៉ោង និងភ្ជាប់មកជាមួយនឹង IPX4 និង IP54 សម្រាប់ការពារទឹក និងធូលីថែមទៀត។
Article image
ទូរស័ព្ទ HMD 130, 150 Music និង 2660 Flip
ក្រុមហ៊ុន HMD នៅតែបន្តក្នុងការបង្កើននូវវត្តមានរបស់ទូរស័ព្ទ Feature Phone ជាមួយនឹងការបង្ហាញវត្តមាន HMD 130 និង 150 Music ជាមួយនឹង HMD 2660 Flip ។ ទូរស័ព្ទ 130 និង 150 Music បំពាក់នូវ 2W speakers, FM radio , Bluetooth 5.0 និងការបន្ថែមនូវ Storage តាមរយៈ MicroSD។ HMD 2660 Flip នេះមានអេក្រង់គោលទំហំ 2.8-អ៊ីង QVGA អេក្រង់ទីពីរ 1.77-អ៊ីងនិងកាមេរ៉ា 0.3MP។ នៅលើស្មាតហ្វូននេះ ក៏នូវមានប៊ូតុង emergency button សម្រាប់បន្ថែមសុវត្ថិភាពថែមទៀតផង។
Article image
តម្លៃ និងកាលបរិច្ឆេទនៃការលក់
ស្មាតហ្វូន HMD Fusion X1 នេះ មានតម្លៃ £229 ហើយវានឹងដាក់លក់នៅខែឧសភា ឆ្នាំ ២០២៥ នេះ។ Barça 3210 មានតម្លៃ £79 ខណៈពេលដែល Barça Fusionមានតម្លៃ £229 ។ កាសស្តាប់ Amped Buds នឹងបង្ហាញខ្លួននៅក្នុងខែមេសានេះនៅក្នុងតម្លៃ £169 ។ ទូរស័ព្ទ HMD 130 និង 150 Music នឹងមានតម្លៃ £29 និងទូរសព្ទ HMD 2660 Flip មានតម្លៃ £69 ៕
HMD បង្ហាញចេញម៉ូដែល Fusion X1 ដែលផ្តោតទៅលើយុវវ័យ នៅក្នុងព្រឹត្តិការណ៍ MWC 2025