កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតឡានជប៉ុន Honda បានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ផលិតឡានប្រភេទ Hybrid ក្រោយពេលដែលការចាយទុញវិនិយោគទៅលើការផលិតឡានអគ្គិសនីទទួលបរាជ័យ និងធ្វើឲ្យក្រុមហ៊ុនមានការបង់ខាតប្រាក់យ៉ាងច្រើនបំផុតលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ក្រុមហ៊ុនផលិតឡានជប៉ុននេះ បានទទួលស្គាល់ថា ក្រុមហ៊ុនខ្លួនមិនមានលទ្ធភាពក្នុងការផ្តល់ជូននូវផលិតផលឡានអគ្គិសនីដែលមានតម្លៃសមរម្យជូនដល់អតិថិជន និងការប្រកូតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីថ្មីៗជាពិសេសក្រុមហ៊ុនផលិតក្នុងប្រទេសចិនបានឡើយ។
ដោយឡែកនៅពេលនេះ Honda បានធ្វើការបង្ហាញចេញនូវគំរូឡាន Hybrid Sedan Prototype ថ្មី ដែលជារថយន្តគំរូត្រៀមរួចជាស្រេចសម្រាប់ការផលិត ប៉ុន្តែ ឡាន Hybrid ជំនាន់ថ្មីនេះ គេមិនទាន់ដឹងថា Honda នឹងប្រកាសចេញលក់នៅពេលណានៅឡើយទេ គ្រាន់តែមានការព្យាករណ៍ថា អាចនឹងចេញលក់ក្នុងរយៈពេលពីរឆ្នាំខាងមុខទៀតនេះ។ បើតាមគំរូរថយន្តថ្មីនេះ មើលទៅ គឺមានរូបភាពប្រហាក់ប្រហែលគ្នាខ្លាំងទៅនឹងត្រកូលឡាន sedan ម៉ាក Honda Accord ជាជាងម៉ាក Honda Civic។ បើយោងទៅលើរបាយការណ៍ផ្ទៃក្នុង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានចង្អុលបង្ហាញថា Honda បានចាប់ផ្តើមឡើងវិញសម្រាប់រថយន្តម៉ាក Accord ជាប្រភេទឡាន SUV ដែលជំនួសប្រភេទ Sedan ដែល Accord SUV ថ្មី គឺមានភាពស្រដៀងនឹងឡាន Toyota Crown ដែលលក់នៅសហរដ្ឋអាមេរិក ដែលជារថយន្តប្រណីតថ្នាក់ខ្ពស់មានសមត្ថភាពបើកបរខ្ពស់ដូចជាម៉ូដែល Camry ដែរ។
រថយន្តគំរូថ្មីរបស់ Honda នេះមានកម្ពស់ខ្ពស់ជាងម៉ូដែល Accord សព្វថ្ងៃ និងមានដំបូលទ្រេតជាង ដែលមានរួមបញ្ចូលគម្របឃ្លប់ក្រោយជាឡាន Sedan ជាមួយនឹងផ្ទៃចំហៀងរលោង ចង្កៀងមុខរចនាជា split-level LED headlight និងដាំស្លាកសញ្ញាថ្មីរបស់ Honda។ ក្រុមហ៊ុន Honda ធ្លាប់បានសាកល្បងគំនិតនៃការឌីស្សាញនេះពីមុនមក ដោយបានដាក់លក់រថយន្ត Accord Crosstour នៅអាមេរិកខាងជើង និងប្រទេសចិន ចាប់ពីឆ្នាំ 2009 ដល់ឆ្នាំ 2015 ជារថយន្តប្រភេទ hatchback ដែលមានកម្លាំងខ្លាំងជាងរថយន្ត sedan។
កំណែផលិតនៃគំរូថ្មីនេះ ត្រូវបានគេព្យាករណ៍ថានឹងមានចេញលក់នៅឆ្នាំ 2028។ ការផ្តោតសំខាន់លើរថយន្តកូនកាត់ ឬ Hybrid បានកើតឡើងបន្ទាប់ពី Honda មានការខាតបង់ទឹកប្រាក់ចំនួន 22 ពាន់លានដុល្លារអូស្ត្រាលី ពីការលុបចោលផែនការសម្រាប់រថយន្តអគ្គិសនីថ្មីជាច្រើនប្រភេទ រួមទាំងម៉ូដែល 0 Series ដែលមានរយៈពេលតិចជាង 18 ខែទៀតសម្រាប់ការផលិត។
កំណែផលិតនៃគំរូថ្មីនេះ ត្រូវបានគេព្យាករណ៍ថានឹងមានចេញលក់នៅឆ្នាំ 2028។ ការផ្តោតសំខាន់លើរថយន្តកូនកាត់ ឬ Hybrid បានកើតឡើងបន្ទាប់ពី Honda មានការខាតបង់ទឹកប្រាក់ចំនួន 22 ពាន់លានដុល្លារអូស្ត្រាលី ពីការលុបចោលផែនការសម្រាប់រថយន្តអគ្គិសនីថ្មីជាច្រើនប្រភេទ រួមទាំងម៉ូដែល 0 Series ដែលមានរយៈពេលតិចជាង 18 ខែទៀតសម្រាប់ការផលិត។
ទោះជាយ៉ាងណា វាមិនទាន់ច្បាស់ទេថា អំពីវដ្តជីវិតនៃរថយន្ត Honda Accord បច្ចុប្បន្នដែលត្រូវបានពង្រីកពីឆ្នាំ 2029 ដល់ឆ្នាំ 2030 យ៉ាងដូចម្តេចនោះទេ ប៉ុន្តែ វាអាចទៅរួចដែលថារថយន្ត Accord ថ្មីដែលមានរចនាបថជា SUV អាចត្រូវបានលក់រួមជាមួយរថយន្តជំនាន់បច្ចុប្បន្នសម្រាប់រយៈពេលមួយ មុនពេលដែលរថយន្ត Accord ត្រូវបានបញ្ឈប់ការផលិត។ គំរូឡាន Hybrid Sedan Prototype ថ្មីមានការច្របាច់បញ្ចូលគ្នានូវគំរូឌីស្សាញរបស់ឡាន Hybrid SUV សម្រាប់ម៉ាកប្រណីត Acura របស់ Honda ដែលម៉ូដែលទាំងពីរ គឺនឹងប្រើប្រាស់វេទិការថយន្តជំនាន់ក្រោយ និងប្រព័ន្ធ Hybrid របស់ Honda ផ្ទាល់តែម្តង។ជ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនជ Honda បានបញ្ជាក់ពីផែនការដើម្បីចេញលក់រថយន្តកូនកាត់ជំនាន់ថ្មី (New Hybrid Vehicles) ចំនួន 15 ម៉ូដែលនៅត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2030ដែលជាកាលបរិច្ឆេទបិទបញ្ចប់បញ្ចីហិរញ្ញវត្ថុប្រចាំឆ្នាំក្នុងប្រទេសជប៉ុន ឬ 2030 Japanese Financial Year៕




