ស្វែងរកពួកយើង:

Loading Ad...

Honda HR-V e:HEV ស៊េរីឆ្នាំ 2026 ត្រៀមចេញលក់នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃជាង 3 ម៉ឺន

ដោយ

ជុំ ប៉េងលីន

03 មិថុនា 2026 11:06 ថ្ងៃត្រង់

អាន 3 នាទី


Article image
HR-V ឆ្នាំ 2026 គឺជារថយន្ត SUV ខ្នាតតូចរបស់ Honda ដែលត្រូវចូលរួមជាសមាជិកថ្មីជាមួយនឹងម៉ូដែល e-HEV RS Flagship។ Honda HR-V e:HEV ឆ្នាំ 2026 មានតម្លៃចាប់ពីខ្ទង់ $32,900 សម្រាប់ម៉ូដែល VTi X ដែលប្រើម៉ាស៊ីនសាំងសុទ្ធ 1.5-Litre four-cylinder កម្លាំង 89kW និងកម្លាំងរមួល 145N.m។ ចំនែកម៉ូដែល Hybrid វិញមានតម្លៃខ្ទង់ $39,900 សម្រាប់ម៉ូដែល HR-V e:HEV X និង $42,900 សម្រាប់ម៉ូដែល e:HEV L។ ដោយម៉ូដែល Hybrid ទាំងពីរនេះ ប្រើប្រាស់ម៉ាស៊ីនសាំង 1.5-litre និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 គ្រាប់ ផលិតកម្លាំងសរុបបានដល់ 96kW និងកម្លាំងរមួល 253N.m។

ដោយឡែកសម្រាប់ម៉ូដែលកំពូល គឺ e:HEV RS Flagship វិញ មានតម្លៃ $44,400 ហើយម៉ូដែលនេះប្រើ ម៉ាស៊ីន និងម៉ូទ័រអគ្គិសនីដូចគ្នានឹងម៉ូដែល X និង L ដែរ គ្រាន់តែមានការឌីស្សាញរូបរាងខាងក្រៅខុសប្លែកពីគ្នាបន្តិច។ ម៉ូដែល RS Flagship បានប្រើយ៉ាន់កង់រង្វង់ 18-inch, ប្រើប្រាស់ដៃទ្វារក្រោយប្រភេទ door-mirror cab និងផ្នែកខាងក្រោមត្រូវបានឌីស្សាញឡើងជាមួយនឹងកញ្ចប់ពណ៌ខ្មៅ ឬ Bernina Black។ Honda HR-V e:HEV RS Flagship មានជម្រើស 6 ពណ៌ មានដូចជា Platinum White, Premium White Silver, Slate Grey, Premium Crystal Red, Botanical Green, និង Crystal Black។ គ្រប់ម៉ូដែល Honda HR-V e:HEV ឆ្នាំ 2026 ទាំងអស់ គឺដំណើរការដោយប្រព័ន្ធបើកបរប៉ុងមុខ ឬ Front-wheel-drive ភ្ជាប់ដំណើរការដោយប្រអប់លេខ CVT gear box។

Article image
ផ្នែកកាប៊ីនក្នុងរបស់ Honda HR-V e:HEV ឆ្នាំ 2026 គ្រប់ម៉ូដែល មានបំពាក់នូវអេក្រង់កណ្តាល Dashboard ទំហំ 9-inch គាំទ្រដំណើរការដោយ Android Auto របស់ Google ដោយមានការធ្វើបច្ចុប្បន្នភាពថ្មីលើប្រព័ន្ធ Honda Connect telematics service ជំនាន់ទីពីរ “Gen2” ក៏ដូចជាអេក្រង់បង្ហាញព័ត៌មានទំហំ 7-inch។ HR-V e:HEV 2026 បំពាក់កៅអីស្បែកប្រភេទ Fabric seat upholstery, ដៃចង្កូតស្បែក, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព, Speaker 4 គ្រាប់, រន្ធ USB-A , USB-C, ប្រើសោរ Keyless entry/Star, ពោងសុវត្ថិភាព 6 គ្រាប់ ហើយនិងមានសែនស័រវាស់សំពាធខ្យល់កង់ផងដែរ។

ទៅលើប្រព័ន្ធជំនួយការអ្នកបើកបរវិញ Honda HR-V Series 2026 មានបំពាក់នូវប្រព័ន្ធហ្វ្រាំង post-collision braking ភ្ជាប់ជំនួយការដោយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Honda Sensing safety ដែលរួមមានប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ “autonomous emergency braking (AEB)”, ប្រព័ន្ធរក្សារថយន្តនៅគន្លងផ្លូវបើកបរ “lane-keep assist”, ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរ “traffic sign recognition”, ប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខ “adaptive cruise control”, ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចជំនួយការចូលចត “Electric Parking Brake”, រួមនឹងកាមេរ៉ាក្រោយ និងសែនស័រមុខ-ក្រោយសម្រាប់ជំនួយដល់ការចូលចតជាដើម៕
Article image