ស្វែងរកពួកយើង:

Honda ត្រៀមទឹកប្រាក់ចំនួន 61 ពាន់លានអឺរ៉ូ វិនិយោគក្នុងវិស័យរថយន្តអគ្គិសនីនៅឆ្នាំ 2030

ដោយ

Koun Jab Luffy

20 ឧសភា 2024 11:45 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្នុងពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានធ្វើការប្រកាសពីការប្តេជ្ញាចិត្តក្នុងការព ន្លឿនសម្រាប់ការផ្លាស់ប្តូរអាជីវកម្មរថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី។ ក្រុមហ៊ុនជប៉ុននេះ បានប្រកាសពីការវិនិយោគចំនួនជាសាច់ប្រាក់ចំនួន 61 ពាន់លានអឺរ៉ូនៅឆ្នាំ 2030 ដើម្បីបង្កើតស្រឡាយម៉ូដែលរថយន្តអគ្គិសនីថ្មី ដើម្បីពង្រឹងគោលជំហររបស់ខ្លួននៅក្នុងទិដ្ឋភាពក្នុងទីផ្សាររថយន្តអគ្គិសនី ឬ Electric Vehicle ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុន Honda មានគោលដៅក្នុងការដណ្តើមយកចំណែកទីផ្សាររបស់ខ្លួនមកវិញពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងមានទីផ្សារខ្លាំងដូចជា Tesla និង BYD។ តាមរយៈការបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងនៅក្នុងវិស័យរថយន្ត EV ក្រុមហ៊ុនជប៉ុននេះ សង្ឃឹមថានឹងសម្រេចបាននូវប្រសិទ្ធភាពលើការចំណាយនៃផលិតផលរបស់ខ្លួន ដោយផ្តោតលើរថយន្តអគ្គិសនីខ្នាតតូច និងម៉ូតូអគ្គិសនី ហើយយុទ្ធសាស្ត្រសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយដើម្បីគាំទ្រដល់ការពង្រីកស្រឡាយផលិតផលរថយន្តអគ្គិសនីរបស់ខ្លួន។
សម្រាប់គម្រោងក្នុងការពង្រីកស្រឡាយផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda ត្រូវបានគដឹងថារួមមានម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួន 7 ស៊េរីនៅទូទាំងពិភពលោក ដោយចាប់ពីរថយន្តខ្នាតតូចរហូតដល់រថយន្តខ្នាតធំ។ ក្រុមហ៊ុនជប៉ុននេះ ក៏បានកំណត់គោលដៅទីផ្សារក្នុងការប្រគូតប្រជែងនៅក្នុងប្រទេសចិនជាមួយនឹងរថយន្តអគ្គិសនីថ្មីចំនួន 10 ស៊េរីនៅត្រឹមឆ្នាំ 2027 ដោយមានគ្រោងលក់រថយន្តអគ្គិសនី 100% នៅទូទាំងពិភពលោកនៅឆ្នាំ 2035។ សម្រាប់គំរូរថយន្តម៉ាកយីហោ Honda 0-Series ជាពិសេសរថយន្តគំរូរថយន្តអគ្គិសនីម៉ាក Saloon  ត្រៀមនឹងដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រទីផ្សារថ្មីនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។
សម្រាប់គំរូនៃរថយន្តអគ្គិសនីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញនៅឯព្រឹត្តិការណ៍ពិព័រណ៍ CES2024 កាលពីខែមករា ដោយ Honda Saloon ត្រូវបានគេរំពឹងថា នឹងក្លាយជារថយន្តអគ្គិសនីរបស់ Honda ដែលគ្រោងនឹងចេញលក់នៅអាមេរិកខាងជើងក្នុងឆ្នាំ 2026។ ដើម្បីគាំទ្រដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតាក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួន ក្រុមហ៊ុន Honda បាននឹងកំពុងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ រួមទាំងភាពជាដៃគូសម្រាប់ការផលិតកញ្ចប់អាគុយលីចូម-អ៊ីយ៉ុង (lithium-ion batteries) និងការផលិតក្នុងប្រទេសជប៉ុនក្នុងរោចក្រ GS Yuasa ផងដែរ។
Honda  ក៏ចង់ធានាបាននូវសម្ភារៈសម្រាប់ដំណើរការផលិតអាគុយអគ្គិសនីនៅក្នុងប្រទេសកាណាដាផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ពីខាងក្រៅ។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់ Honda មានគោលបំណងកាត់បន្ថយការចំណាយលើការផ្គត់ផ្គងថ្ម និងការធានានូវការផ្គត់ផ្គង់ថេរសម្រាប់សង្វាក់ផលិតកម្មរថយន្តអគ្គិសនីដែលកំពុងកើនឡើងរបស់ខ្លួន។
Article image
នៅឆ្នាំ 2030 ក្រុមហ៊ុន Honda មានបំណងក្នុងការលក់រថយន្តអគ្គិសនី និងរថយន្តដំណើរការដោយ fuel cell electric vehicles (FCEVs) ឱ្យមានចំនួន 40% នៃការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួន ជាមួយនឹងគោលដៅក្នុងការលក់ដល់ 100% នៅឆ្នាំ 2040។ ការវិនិយោគក្នុងទំហំសាច់ប្រាក់ចំនួន 61 ពាន់លានអឺរ៉ូទៅលើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនី គឺជាចំណុចរបត់ថ្មីដ៏សំខាន់មួយនៅក្នុងប្រវត្តិរបស់ Honda។ ដោយបង្ហាញពីការផ្តោតលើការច្នៃប្រឌិត និរន្តរភាព និងយុទ្ធសាស្ត្រសម្រាប់ទីផ្សាររថយន្តអគ្គិសនីកាត់តែមានភាពទូលំទូលាយ។ ហើយ Honda បានកំណត់គោលដៅរបស់ខ្លួនក្នុងការទាមទារមកវិញនូវតំណែងដែលបាត់បង់របស់ខ្លួនក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មរថយន្តនាពេលកន្លងមក៕
Honda ត្រៀមទឹកប្រាក់ចំនួន 61 ពាន់លានអឺរ៉ូ វិនិយោគក្នុងវិស័យរថយន្តអគ្គិសនីនៅឆ្នាំ 2030