ស្វែងរកពួកយើង:

Hongqi H5 PHEV ចាក់សាំងនិងសាកពេញម្តងរត់បាន 1,600km បើកទទួលកក់មុនតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

10 មេសា 2025 01:57 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Hongqi បានប្រកាសទទួលកក់មុននូវឡានអគ្គិសនី Hongqi H5 ម៉ូដែល PHEV របស់ខ្លួនជាមួយនិងជម្រើសពីរម៉ូដែល ដោយមានតម្លៃចាប់ពី 185,800 យ៉ន់ទៅ 199,800 យ៉ន់ដែលប្រហាក់ប្រហែល 25,300 ដុល្លារទៅ 27,300 ដុល្លារ។ សូមជំរាបថា កាលពីថ្ងៃទី 18 ខែមីនានេះ ក្រុមហ៊ុននេះ បានធ្វើការ Blind Order ទៅលើម៉ូដែលនេះម្តងរួចហើយ។ សម្រាប់ Hongqi H5 ដែលដាក់លក់នៅលើទីផ្សារនាពេលថ្មីៗនេះ គឺមានជម្រើសម៉ាស៊ីនចំនុះ 1.5T និង 2.0T.
Hongqi H5 PHEV ជាម៉ូដេល Mid-Size Sedan មានតួខ្លួនទំហំ 4988/1875/1500mm និងមានគម្លាតកង់មុខក្រោយប្រវែង 2920mm មានជម្រើស 3 ពណ៌ Charm Night Black, Alpine White និង Quantum Silver Gray។ សម្រាប់ការឌីស្សាញទៅលើម៉ូដែលថ្មីនេះ គឺមិនខុសពីមុនប៉ុន្មានទេ ដោយផ្នែលខាងមុខមានការរចនារាងឆ្នូតបញ្ឈរ និងមានឡូហ្កូ Hongqi red logo ហើយនិងមានអំពូល slender headlights រួមនិងការឌិស្សាញកាងក្រោមរាងជាអក្សរ Y-shaped ដែលទាក់ទាញខ្លាំងមែនទែន។
Article image
បន្ថែមពីនេះ Hongqi H5 PHEV នេះ ក៏រត់ជាមួយនិងយ៉ាន់កង់ថ្មីទំហំ 18-អ៊ីង ខណៈដែលផ្នែកខាងក្នុវ គឺមានការឌីស្សាញដូចមុនៗអញ្ចឹង គឺមាន 3 ជម្រើសពណ៌ black, black + red និង black + blue។ នៅក្នុងឡាននេះ មានអេក្រង់ទំហំ 12.3-អ៊ីង LCD instrument panel និងអេក្រង់មួយទៀតនៅចំកណ្តាលមានទំហំ 12.6-អ៊ីង។ បន្ថែមពីនេះក៏មានកន្លែងសាក 40W wireless charging រួមនិងប៊ូតុង Physical និង bulky gear lever ផងដែរ។
Article image
រថយន្ត PHEV នេះ គឺមានអមដំណើរដោយម៉ាស៊ីនសាំង 1.5T មានកម្លាំង 110 kW (148 សេះ) និងកម្លាំងរមួល 225 Nm មានប្រសិទ្ធិភាពទប់ការឡើងកំដៅ 42%។ សម្រាប់ម៉ូទ័រខាងមុខ គឺមានកម្លាំង 168 kW (225សេះ) និងមានកម្រិតរមួល 340Nm។ រថយន្តនេះអាចរត់លឿនបំផុតបាន 180km/h និងអាចបង្កើតល្បឿនពី 0 – 100 km/h ប្រើពេលត្រឹមតែ 7.2 វិនាទីប៉ុណ្ណោះ។
Article image
រថយន្តនេះប្រើប្រាស់អាគុយ 18.4 kWh ឬ23.9 kWh ដែលជាប្រភេទ lithium iron phosphate battery pack អាចរត់បាន 130 km និង 170 km ទៅលើការប្រើប្រាស់អគ្គិសនីសុទ្ធ និងការបូកចូលគ្នារវាងអគ្គិសនី និងម៉ាស៊ីន បានពី 1,560 km និង 1,600 km។ សម្រាប់ការសាកពី 30% ទៅ 80% គឺចំណាយពេលតែ 13.7 នាទីប៉ុណ្ណោះ។ នៅក្នុងត្រីមាសទី 1 នេះ ឡាន Hongqi H5 លក់បាន 46,000 គ្រឿងហើយនេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនរថយន្តមួយនេះ។
Hongqi H5 PHEV ចាក់សាំងនិងសាកពេញម្តងរត់បាន 1,600km បើកទទួលកក់មុនតម្លៃជាង 2 ម៉ឺនដុល្លារ