
យោងតាមពាក្យចចាមអារ៉ាមជាច្រើននាពេលថ្មីៗនេះ បានចាប់ផ្តើមធ្វើការទម្លាយចេញនូវព័ត៌មានថ្មីស្តីអំពីកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Ultra ហើយ ដោយនៅក្នុងព័ត៌មានដែលទើបនឹងចេញចុងក្រោយបំផុតនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការ Upgrade ទៅលើសិនស័រកាមេរ៉ាទំហំធំដល់ទៅ 200MP។ តាមការបង្ហើបមុននេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គឺបានត្រៀមបង្កើនសមត្ថភាពទៅលើសមត្ថភាពនៃការថតរូបភាពទៅកាន់កម្រិតថ្មីមួយទៀតដ៏អស្ចារ្យបំផុត។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Honor ក៏មានការបញ្ជាក់ថា ស្មាតហ្វូនទី 4 នៅក្នុងត្រកូលស្មាតហ្វូន Magic 8 នេះ គឺជាម៉ូដែល Ultra។ ប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ វត្តមានស្មាតហ្វូនថ្មីនេះ អាចនឹងនាំយកនូវមុខងារអស្ចារ្យៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។

តាមអ្នកទម្លាយ @SmartPikachu បាននិយាយថា ស្មាតហ្វូន Honor Magic 8 Ultra ថ្មីនេះ អាចនឹងមានកាមេរ៉ាទំហំ 200MP zoom។ នៅលើស្មាតហ្វូន Magic 8 Ultra នេះ ក៏នឹងមានការបំពាក់ប្រព័ន្ធ AiMAGE Imaging System រួមជាមួយនឹងមុខងារ AI photo-editing tools ជាច្រើនទៀតដ៏សម្បូរបែប។

នៅក្នុងការបែកធ្លាយខាងលើនេះ ក៏មានការផ្តោតទៅលើកាមេរ៉ា 200MP ផងដែរ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Honor ធ្លាប់បានប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP Periscope lens នៅលើស្មាតហ្វូន Magic 7 Pro រួចហើយ។ កាមេរ៉ាដដែលនេះ ក៏ប្រើប្រាស់នៅលើស្មាតហ្វូន Magic 7 RSR ដែលអាចថត macro បានយ៉ាងច្បាស់បំផុត។ ថ្មីៗនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងប្រើប្រាស់នូវកាមេរ៉ា AI របស់ស្មាតហ្វូន Huawei Pura 80 Ultra ដែលអាចធ្វើការវិភាគទៅលើរូបភាពកាន់តែឆ្លាតជាងមុន និងអស្ចារ្យបំផុតគ្រប់ពេល៕
