
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញនូវកុំព្យូទ័រ MagicBook Pro 16 “HUNTER Edition” នៅលើទីផ្សារប្រទេសចិន ដែលនេះគឺជាជម្រើសពិសេសសម្រាប់អតិថិជនជាច្រើនរបស់ខ្លួន។ ហើយនៅក្នុងពេលដដែលនេះដែរ ក្រុមហ៊ុន Honor ក៏ទើបតែទម្លាយនូវព័ត៌មានថ្មីនៃស្មាតវ៉ចចំនួន 2 ទៀតផងដែរ ដោយនាឡិកាឆ្លាតវៃទាំងនេះ គឺមានការឌីស្សាញយ៉ាងទាក់ទាញខ្លាំងមែនទែន។ តាមការទម្លាយខាងលើនេះ បាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ចេញនូវស្មាតវ៉ចថ្មីនេះ។
សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធកុំព្យូទ័រ MagicBook Pro 16 ជំនាន់ថ្មីនេះ ក្រុមហ៊ុន Honor ក៏បានចែករំលែកនូវព័ត៌មានថ្មី ដែលបញ្ជាក់ពីប្រកាចេញស្មាតវ៉ចថ្មីចំនួន 2 ដែលនឹងមានការឌីស្សាញរូបរាងថ្មី និងមានភាពអស្ចារ្យទៀតផង។ រូបភាពនេះ គឺបានបង្ហាញនូវការឆ្លុះបញ្ចាំងរបស់ស្មាតវ៉ចនេះ ដែលបង្ហាញអំពីការឌីស្សាញរូបរាងរបស់វាយ៉ាងទាក់ទាញ។ ក៏មានការប្រើប្រាស់នូវ Crown ដ៏ធំនៅផ្នែកខាងស្តាំ និងប៊ូតុងនៅខាងក្រោមផងដែរ។ សម្រាប់គែម bezels របស់វាពិតជាស្តើងមែនទែន ហើយនៅលើរូបភាព Poster ថ្មីនេះគឺមានពាក្យថា “Two Brand New Series” ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Honor ធ្លាប់បានបង្ហាញនូវស្មាតវ៉ច “Watch 5 Ultra” នៅក្នុងព្រឹត្តិការណ៍ MWC 2025 ដែលបង្ហាញនូវការឌីស្សាញដ៏ទាក់ទាញបំផុត។ ស្មាតវ៉ចនេះ គឺមានការប្រើប្រាស់នូវ 5 titanium case, ថាមពលថ្មប្រើប្រាស់បានយូរ និងបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ នៅពេលនេះ ក្រុមហ៊ុន Honor អាចនឹងត្រៀមខ្លួនសម្រាប់ការបញ្ចេញនូវស្មាតវ៉ចដែលមានភាពស្រដៀងគ្នាទៅនឹង Watch 5 Ultra ផងដែរ។ បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយនោះ នាឡិកានេះ នឹងបង្ហាញខ្លួននៅលើទីផ្សារសកលផងដែរ៕
