ស្វែងរកពួកយើង:

Honor នឹងបញ្ចេញនូវស្មាតហ្វូនបត់បាន Magic V Flip អេក្រង់ខាងក្រៅធំជាងមុន និងមានថាមពលថ្មធំជាងមុន

ដោយ

Koun Jab Luffy

22 ឧសភា 2024 01:24 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន ម៉ូដែល Magic V Flip ហើយ ដោយស្មាតហ្វូននេះថ្មីនេះ នឹងមានការបំពាក់នូវថាមពលថ្មដែលធំជាងគេបំផុត នៅក្នុងចំណោមស្មាតហ្វូន clamshell ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ យោងរបាយការណ៍ចុងក្រោយបំផុត ដែលដកស្រង់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ cover display ទំហំធំជាងមុន ដែលចំណុចនេះ នឹងក្លាយជាផ្នែកដ៏ធំមួយនៃស្មាតហ្វូននេះ។
ក្រឡេកមើលទៅលើរូបភាពអេក្រង់ Cover Display នៅលើស្មាតហ្វូនថ្មីនេះ គឺបានបង្ហាញថា អេក្រង់នេះ នឹងមានភ្ជាប់ជាមួយនឹង Camera Island ផងដែរ។ បើតាមតាមការបញ្ជាក់របស់អ្នកទម្លាយ DCS នេះ បានអោយដឹងទៀតថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានគែម bezel ស្តើងនៅផ្នែកខាងក្រោមផងដែរ។ ជាមួយគ្នានេះ យើងក៏អាចមើលឃើញនូវ camera island មូល និងភ្លើង LED Flash ថែមទៀតផង។
សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Honor 200 series ផងដែរ។ បន្ទាប់ពីព័ត៌មានអេក្រង់នេះ យើងនឹងបានឃើញនូវការទម្លាយព័ត៌មានរបស់ស្មាតហ្វូនបត់បាន Magic V Flip នៅក្នុងពេលណាមួយនៅក្នុងខែមិថុនានេះ។ ប្រសិនបើក្រុមហ៊ុន Honor ផ្តោតទៅលើទម្រង់នេះ ស្មាតហ្វូន Magic V Flip នេះនឹងក្លាយជាស្មាតហ្វូនដែលស្តើងបំផុតនៅលើទីផ្សារ។ ស្មាតហ្វូននេះ នឹងក្លាយជាផលិតផលដែលគួរអោយចាប់អារម្មណ៍បំផុតផងដែរ៕