
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Honor នឹងមានការប្រកាសចេញនូវស្មាតហ្វូន Magic6 RSR Porsche Design នៅក្នុងព្រឹត្តិការណ៌សមាជស្មាតហ្វូន MWC 2024 ដែលនឹងប្រារព្ធឡើងនាពេលខាងមុខនេះ។ ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវសេចក្តីប្រកាសព័ត៌មានរបស់ស្មាតហ្វូននេះផងដែរ។ នៅក្នុងសេចក្តីជូនដំណឹងនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់ពីលក្ខណៈសម្បត្តិស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែមានការនិយាយថា ស្មាតហ្វូននេះ នឹងសម្ពោធជាផ្លូវការជាមួយនិងស្មាតហ្វូនអេក្រង់បត់ Magic V2 RSR។
បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Magic6 នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនៅទីក្រុងបាសេឡូណានាថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ។ ការឌីស្សាញទៅលើស្មាតហ្វូនMagic V2 RSR Porsche Design នេះ ត្រូវបានបញ្ចេចរូចមកហើយ ដោយស្មាតហ្វូននេះ គឺពិតជាស្អាតមែនទែន។
ជាមួយគ្នានេះ មានការបញ្ជាក់ថា Magic6 Pro នឹងមានការឌីស្សាញ ហើយនិងមានការបំពាក់នូវសមត្ថភាពដូចគ្នាជាមួយនិងស្មាតហ្វូនអញ្ចឹងដែរ។ ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 កាមេរ៉ាគោលទំហំ 50MP 1/1.3” និងមួយគ្រាប់ទៀតមានទំហំ 180MP telephoto shooter ដែលជា periscope lens។
