ស្វែងរកពួកយើង:

Honor នឹងប្រើប្រាស់ថ្មនៅលើស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 ធំជាងជំនាន់មុន

ដោយ

Koun Jab Luffy

27 មិថុនា 2025 01:08 រសៀល

អាន 2 នាទី

Article image
នៅក្នុងពេលនេះ ក្រុមហ៊ុន Honor បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Samsung មានការខកចិត្តមិនតិចទេដោយ សារតែក្រុមហ៊ុននេះ បានសម្រេចប្រើប្រាស់នូវថាមពលថ្មធំជាងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 7។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ចេញមកបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Magic V5 នឹងបំពាក់នូវថាមពលថ្មដែលធំបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនបត់បានរបស់ខ្លួន។
តាមរយៈនៃការបែកធ្លាយ និងពាក្យចចាមអារ៉ាមចាច្រើនថ្មីៗនេះ បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Honor Magic V5 នឹងមានថាមពលថ្មធំដល់ទៅ 6100mAh។ ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុន Honor បានបន្តទម្លាយនូវព័ត៌មានថ្មីអំពីថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Magic V5 ថែមទៀតហើយ។ ស្មាតហ្វូន Flagship នេះ នឹងមានការបំពាក់នូវថាមពលថ្ម 6100mAh Qinghai Lake ហើយថ្មនេះ គឺមានការប្រើប្រាស់នូវ high-silicon anode ដែលទ្រទ្រង់ជាមួយនឹង silicon ដល់ទៅ  25%។ នៅពេលនេះ ក្រុមហ៊ុនបានចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើថាមពលថ្មនេះហើយ។
Article image
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V5 នឹងប្រើប្រាស់នូវថាមពលថ្មធំបំផុត ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់ស្មាតហ្វូនបត់បាននេះ។ ថាមពលថ្មធំនេះ បានធ្វើអោយអ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung មានការខកចិត្តដោយសារតែវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold 7 ដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះសម្រេចដាក់មកទំហំត្រឹមតែ 4400mAh ប៉ុណ្ណោះ។
Article image
បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ដែលមានវត្តមានមុននេះ គឺមានមានថាមពលថ្មទំហំ 5600mAh។ ហើយចំពោះស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 5 វិញ គឺជាស្មាតហ្វូនដែលមានថាមពលថ្មធំបំផុតដល់ទៅ 6000mAh។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Honor បានបោះ ជំហានទៅមុខមួយកម្រិតទៀត។ ក្រុមហ៊ុន Honor បានបន្ថែមថា ថាមពលថ្មរបស់ស្មាតហ្វូនបត់បាននេះ គឺមានការបំពាក់នូវ AI Dujiangyan power management system ដែលអនុញ្ញាតអោយស្មាតហ្វូននេះប្រើប្រាស់បានយូរជាងមុនផងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Honor នៅតែជាក្រុមហ៊ុនម៉ាកយីហោដែលមានស្មាតហ្វូនស្តើងបំផុត និងស្រាលបំផុតរបស់ពិភពលោក៕