ស្វែងរកពួកយើង:

Honor បង្ហាញនូវបច្ចេកវិទ្យា AI ជំនាន់ថ្មីសម្រាប់ឧបករណ៍ឆ្លាតវៃនៅក្នុងព្រឹត្តិការណ៍ MWC 2024

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 09:57 ព្រឹក

អាន 2 នាទី

Article image
ព្រឹត្តិការណ៍ MWC 2024 បានរៀបចំឡើងនៅក្នុងទីក្រុងបាសេឡូណា បាននឹងកំពុងតែមានការចាប់អារម្មណ៍កាន់តែខ្លាំងក្លាពីអ្នកដែលស្រឡាញ់ទៅលើផ្នែកបច្ចេកវិទ្យា។ ក្រុមហ៊ុន Honor រួមជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតនៅជុំវិញពិភពលោក បានធ្វើការបង្ហាញចេញនូវផលិតផល និងសេវាកម្មរបស់ខ្លួនជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ។ ជាក់ស្តែង លោក George Zhao នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានយកវិទិកានេះដើម្បីធ្វើការពិភាក្សាអំពីប្រធានបទ “Putting Humans First in AI Development: Key Considerations for Creating AI for Smart Devices” ដែលផ្តោតទៅលើការអភិវឌ្ឍនៃបច្ចេកវិទ្យា AI សម្រាប់ឧបករណ៍ឆ្លាតវៃ។
លោក Zhao បានពិភាក្សាអំពីចក្ខុវិស័យអនាគតរបស់ក្រុមហ៊ុននេះអំពីបច្ចេកវិទ្យា AI និង 6G ថែមទៀតផង។ តាមការបញ្ជាក់របស់លោក George Zhao បានអោយដឹងថា យុទ្ធសាស្រ្ត AI របស់ក្រុមហ៊ុន Honor គឺផ្តោតទៅលើការផ្តល់នូវដំណោះស្រាយជាច្រើន ដែលផ្តោតទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ និងភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃថែមទៀត។ ជំហានដំបូងនេះ គឺការបង្កើតនូវ “Platform-Level AI”។ ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ទៅលើឧបករណ៍របស់ខ្លួនជាច្រើន តាមរយៈការដាក់បញ្ចូលនូវ AI ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ MagicOS។
ប្រធានបទមួយនៅក្នុងចំណោមប្រធានបទជាច្រើន ដែលផ្តោតចេញពីលោក  Zhao នេះ គឺកិច្ចសហការតាមវិស័យ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor នេះ បាននិយាយទៀតថា ពួកគេមានគោលដៅក្នុងការត្រួសត្រាយទៅលើប្រព័ន្ធ ecosystem ក្នុងការផ្សព្វផ្សាយទៅលើបច្ចេកវិទ្យា AI និងកិច្ចសហការជាមួយនឹងក្រុមហ៊ុនឈានមុខជាច្រើនទៀតនៅក្នុងឧស្សាហកម្មនេះ។ លោក Zhao បាននិយាយថា តាមរយៈការលើកកម្ពស់ទៅលើកិច្ចសហប្រតិបត្តិការបើកចំហរនេះ យើងនឹងបង្កើតនូវបច្ចេកវិទ្យា AI ដែលនឹងផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Honor និង GSMA ក៏បានចេញផ្សាយនូវអត្ថបទមួយឈ្មោះហៅថា “6G Terminal Vision” ដែលផ្តោតអំពីអនាគតនៃបច្ចេកវិទ្យា 6G នៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះថែមទៀតផង។ ឯកសារនេះ ក៏មានការនិយាយអំពីបញ្ហាដ៏ស្មុគស្មាញនៃបច្ចេកវិទ្យា 6G និង AI នេះ ផងដែរ។ គោលដៅសំខាន់នៃនាំមកនូវបច្ចេកវិទ្យាថ្មីនេះ គឺការបង្កើតនូវពិភពលោកដ៏ឆ្លាតវៃ ហើយក្រុមហ៊ុន Honor ក៏បានអញ្ជើញដៃគូរជាច្រើន នៅក្នុងឧស្សាហកម្មនេះ បង្កើតនូវកិច្ចសហប្រតិបត្តិការទៅលើចក្ខុវិស័យនេះថែមទៀតផង៕
Honor បង្ហាញនូវបច្ចេកវិទ្យា AI ជំនាន់ថ្មីសម្រាប់ឧបករណ៍ឆ្លាតវៃនៅក្នុងព្រឹត្តិការណ៍ MWC 2024