
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែរៀបចំនូវព្រឹត្តិការណ៍នៅក្នុងតំបន់អ៊ឺរ៉ុប ដែលមានការសម្ពោធជាផ្លូវការវត្តមាននៃស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន Honor Magic V2។ នៅក្នុងការភ្ជាប់ជាមួយនឹងការប្រកាសចេញវនូវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក្រុមហ៊ុននច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏មានបង្ហើបចេញនូវស្មាតហ្វូន Honor Magic V2 RSR Porsche Design ម៉ូដែលពិសេស Special edition ដែលមានការ upgrade ទៅលើបន្ទះឈីបផងដែរ។
គួរបញ្ជាក់ថា ស្មាតហ្វូន Honor Magic V2 RSR Porsche Design បានប្រកាសបង្ហាញខ្លួនដំបូងបំផុតនៅក្នុងទីផ្សាររបស់ចិន កាលពីថ្ងៃទី11 ខែមករាកន្លងទៅនេះ។ ស្មាតហ្វូននេះ បានបង្ហាញជាមួយនឹងពណ៌ Porsche Agate Grey ហើយស្មាតហ្វូនម៉ូដែល special edition នេះ គឺមានការឌីស្សាញ “Flyline” របស់ក្រុមហ៊ុន Porsche ដែលពិតជាឡូយមែនទែន។ អ្វីដែលគួរអោយសោកស្តាយនោះ ក្រុមហ៊ុននេះ មិនទាន់ទម្លាយអំពីតម្លៃ ឬកាលបរិច្ឆេទផ្លូវការនៃការប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅឡើយទេ។

ស្មាតហ្វូន Honor Magic V2 RSR Porsche Design ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ MagicOS 7.2 ដែលផ្អែកនៅលើ Android 13។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺអេក្រង់បត់បានខាងក្នុងមានទំហំ 7.92-អ៊ីង LTPO OLED foldable ហើយនិងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2156x2344 pixels និងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅមានទំហំ 6.43-អ៊ីង LTPO OLED និងកម្រិតភាពច្បាស់ទំហំ 1060 x 2376 pixels ហើយក៏មានល្បឿន 120Hz refresh rate ។

បើមើលទៅលើកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP, 20MP telephoto lens និង 50MP ultrawide lens។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 66W wired charging ហើយនិងមានកម្លាំងសាក 5W reverse wired charging ថែមទៀតផង៕
