
ក្រុមហ៊ុនផលិតស្មាតហ្វូន Honor កំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាច្រើនម៉ូដែល។ ថ្មីៗនេះ មានស្មាតហ្វូនស៊េរីថ្មីមួយ មានឈ្មោះហៅថា Honor 200 Lite បានទទួលបាននូវវិញ្ញាបនបត្រចេញពីស្ថាប័ន TRDA នៅក្នុងប្រទេសអារ៉ាប់រួមហើយ ជាមួយនិងលេខកូដ LLY-NX1។ នៅក្នុងបញ្ជីនេះ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor នេះគឺមានឈ្មោះហៅថា “Honor 200 Series” ហើយក៏មានពាក្យថា “Lite” ផងដែរសម្រាប់ស៊េរីនេះ។
សម្រាប់ស្មាតហ្វូន Honor 200 Lite នេះ គឺជាម៉ូដែលថ្មី និងដំបូងគេនៅក្នុងស៊េរីមួយនេះ។ ក្រៅពីឈ្មោះខាងលើនេះ នៅលើវិញ្ញាបនបត្រ TRDA គឺមិនមានការទម្លាយនូវលក្ខណៈសម្បត្តិអ្វីបន្ថែមទៀតរបស់ស្មាតហ្វូននេះទេ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនម៉ូដែលថ្មីនេះ បានឆ្លងកាត់ការចុះបញ្ជី NBTC របស់ប្រទេសថៃហើយ ដោយមានការប្រើប្រាស់នូវលេខម៉ូដែលដូចគ្នានេះដែរ។ ផ្អែកលើវត្តមានរបស់ស្មាតហ្វូននេះ នៅលើបញ្ជីនេះ ត្រូវបានគេរំពឹងថា ស្មាតហ្វូននេះ នឹងមានវត្តមាននៅលើទីផ្សារសកលនាពេលឆាប់់ៗនេះហើយ។

នៅលើបញ្ជីនេះថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់់់នូវបច្ចេកវិទ្យា 5G។ ស្មាតហ្វូន Honor 200 Lite អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display បង្ហាញចេញបានកម្រិត Full HD+ resolution ល្បឿន 90Hz refresh rate។ ស្មាតហ្វូននេះអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 6080 SoC ថ្មទំហំ 4,500mAh កម្លាំងសាក 35W fast charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 108-Megapixel dual camera setup ខណៈដែលកាមេរ៉ាមុខមានទំហំ 8-megapixel selfie shooter៕
