
យោងតាមសេចក្តីប្រកាសនៅថ្ងៃនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍ Esports World Cup នឹងចាប់ផ្តើមប្រកួតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) នៅសប្តាហ៍ក្រោយនេះហើយ ហើយពេលនេះ ស្ថាប័នគ្រប់គ្រង EWCF ក៏បានចុះហត្ថលេខាទៅលើភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Honor ផងដែរ។ តាមរយៈនៃកិច្ចសហការរវាងស្ថាប័នខាងលើនេះជាមួយនិងក្រុមហ៊ុន Horno នៅពេលនេះ គឺជ្រើសរើសស្មាតហ្វូន Honor 200 Pro ធ្វើជាស្មាតហ្វូនផ្លូវការសម្រាប់ការប្រកួតនេះ។
Honor 200 Pro នឹងក្លាយជាស្មាតហ្វូនសម្រាប់កីឡាករជាច្រើនប្រើប្រាស់នៅក្នុងការប្រកួតទៅលើការលេងហ្គេមដ៏ពេញនិយមជាច្រើន រួមមានដូចជា Free Fire, Honor of Kings និង Women's ML:BB ជាដើម។ លោក Ralf Reichert ដែលជានាយកប្រតិបត្តិរបស់ Esports World Cup Foundation បាននិយាយថា កីឡាករ EWC គឺមានទាមទារនូវបច្ចេកវិទ្យាល្អបំផុតនៅក្នុងការលេងហ្គេម ហើយស្មាតហ្វូន Honor 200 Pro គឺមានសមត្ថភាពលើសពីស្តង់ដារដែលពួកគេត្រូវការ។

នៅឱកាសនោះ លោក Dr Ray ដែលជា CMO របស់ក្រុមហ៊ុន Honor បានបន្ថែមថា ក្រុមហ៊ុនខ្លួន នឹងផ្តល់នូវស្មាតហ្វូនផ្លូវការនេះទៅកាន់គ្រប់ការប្រកួត ហើយម៉ូដែលថ្មីនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចសម្រេចបាននូវគោលដៅដែលពួកគេបានកំណត់នៅក្នុងការលេងហ្គេមនេះ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនHonor 200 Pro គឺជាម៉ូដែល ដ៏ប្រណិតដែលបានមានការឌីស្សាញដ៏ល្អឥតខ្ចោះជាមួយនឹងការឌីស្សាញស្អាត អេក្រង់ OLED និងថាមពលថ្មធំជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ ស្មាតហ្វូននេះ ក៏មានបន្ទះឈីប Snapdragon 8s Gen 3 សម្រាប់ដំណើរការការងារជាច្រើនដែលរួមមានការលេងហ្គេមផងដែរ៕
