ស្វែងរកពួកយើង:

Honor 200 បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 6.7 អ៊ីង 120Hz OLED បន្ទះឈីប Snapdragon 7 Gen 3 និងមានរ៉េមទំហំ 16GB

ដោយ

Koun Jab Luffy

28 ឧសភា 2024 08:51 ព្រឹក

អាន 4 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Honor 200 Series នៅក្នុងទីផ្សារប្រទេសចិនហើយ ដោយមាន 2 ម៉ូដែល រូមមានដូចជា Honor 200 និង Honor 200 Pro។
ស្មាតហ្វូនជំនាន់ថ្មី Honor 200 មានការបំពាក់នូវបន្ទះអេក្រង់ OLED ដែលមានគែមកោង និងទំហំ 6.7-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2664×1200px ល្បឿន គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងមានការភ្ជាប់នូវបច្ចេកវិទ្យា 3840Hz high-frequency PWM dimming។ អេក្រង់ថ្មីនេះ នឹងមានកម្រិតពន្លឺ 4000nits និងគាំទ្រនូវកម្រិតពណ៌ 1.07 ពាន់លានពណ៌។ បន្ថែមពីនេះ អេក្រង់នេះ ក៏ទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យា Sleep-Assist Display Technology និងវិញ្ញាបនបត្រ Rheinland TÜV ពីប្រទេសអាល្លឺម៉ង់ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 និងមានអមដំណើរជាមួយនឹងក្រាហ្វិកកាត Adreno 720 GPU។ នៅលើស្មាតហ្វូន Honor 200 នេះ ក៏មានការបំពាក់នូវប្រព័ន្ធត្រជាក់ Drive cooling system 2.0 ហើយនិងមានការភ្ជាន់នូវផ្ទៃត្រជាក់បន្ថែមទំហំធំដល់ទៅ 34696mm²។ ស្មាតហ្វូននេះ មាន 5 ជម្រើស រួមមានដូចជា 8GB+256GB, 12GB+256GB, 16GB+256GB, 12GB+512GB និង 16GB+512GB។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវស្បែកមុខកម្មវិធី MagicOS 8.0 ផ្អែកនៅលើ  Android 14 ផងដែរ។
Article image
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវមុខងារជាច្រើនទៀត ដែលគួរអោយចាប់អារម្មណ៍ផងដែរក្នុងនោះរួមមានដូចជា One-Click Blockbuster Video Creation, Gallery Semantic Search, Dynamic Capsule, Magic Lock Screen និង Intelligent Modes សម្រាប់ការងារ Multitasking ផងដែរ។ សម្រាប់កាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាទំហំ 50MP ដែលជាប្រភេទ wide-angle គាំទ្រជាមួយនឹង f/1.95 aperture និងមានមុខងារ OIS ផងដែរ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 50MP telephoto ទ្រទ្រង់ជាមួយ f/2.4 aperture និងមានមុខងារ OIS ដូចគ្នា។ ចំពោះគ្រាប់ទីបីមានទំហំ 12MP ultra-wide-angle macro គាំទ្រជាមួយនឹង f/2.2 aperture។
Article image
សម្រាប់កាមេរ៉ាក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានការទ្រទ្រង់បាននូវ 4K video recording និងអាចហ៊្សូម 50x digital zoom ហើយក៏មានមុខងារ Shooting Modes ជាច្រើនទៀតដូចជា Night Mode, Portrait Mode និង AI Photography ផងដែរ។ បើក្រឡេកមើលទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូនថ្មីនេះវិញ គឺមានទំហំ 50MP Wide-Angle Lens គាំទ្រជាមួយនឹង f/2.1 Aperture អាចផលិតវីដេអូបានកម្រិត 4K video recording ហើយនិងមានមុខងារ Shooting Modes ជាច្រើនដូចជា Portrait និង Night Mode ជាដើម។
Article image
ស្មាតហ្វូន Honor 200 ថ្មីនេះ មានថាមពលថ្មទំហំ 5200mAh និងមានការទ្រទ្រង់ជាមួយនឹងកម្លាំងសាក 100W Super Fast Charge។ សម្រាប់ការសាកថ្មនៅលើស្មាតហ្វូននេះរយៈពេល 15 នាទី គឺទទួលបាននូវថាមពល 57%។ នៅលើស្មាតហ្វូននេះ ក៏មាន AI Intelligent Charging Mode ផងដែរ។ បន្ថែមពីលើមុខងារទាំងនេះ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវ Dual SIM Cards ហើយនិងមានបច្ចេកវិទ្យា 5G និង 4G ទៀតផង។
ស្មាតហ្វូន Honor 200 នេះ មាន WLAN protocols 802.11 a/b/g/n/ac/ax, Bluetooth 5.3, infrared remote control និង NFC។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះមានតម្លើងមកជាមួយនូវ stereo speakers ដែលមានការទ្រទ្រង់ជាមួយនឹង Histen 7.1 audio effects ទៀតផង។ សម្រាប់ស្មាតហ្វូន Honor 200 វិញ គឺមានវិមាត្រ 161.5 mm x 74.6 mm កម្រាស់ 7.7 mm និងទម្ងន់ 187g។
Article image
ស្មាតហ្វូន Honor 200 មានពណ៌ Moonlight White, Coral Pink, Velvet Black និង Sea Blue។ ស្មាតហ្វូននេះ មានតម្លៃចាប់ពី 2699 យ៉ន់ ($372) សម្រាប់ទំហំ 12GB+256GB និងតម្លៃ 2999 យ៉ន់ ($414) សម្រាប់ទំហំ 12GB+512GB ហើយហើយនិងទំហំ 16GB+256GB។ សម្រាប់ទំហំ 16GB+512GB គឺមានតម្លៃ 3199 យ៉ន់ ($442) ។ ស្មាតហ្វូននេះនឹងលក់ជាផ្លូវការ នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024 នេះ។ ស្មាតហ្វូននេះ អាចរកទិញបាននៅលើ platforms ជាច្រើនដូចជា Honor Mall, e-commerce platforms, Honor Experience Stores និងហាងចែកចាយផ្លូវការជាច្រើនទៀតនៅក្នុងប្រទេសចិន៕
Honor 200 បង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 6.7 អ៊ីង 120Hz OLED បន្ទះឈីប Snapdragon 7 Gen 3 និងមានរ៉េមទំហំ 16GB