ស្វែងរកពួកយើង:

Honor 300 និង 300 Pro បង្ហាញវត្តមានផ្លូវការណ៌ជាមួយកាមេរ៉ា 50MP Portrait និងថ្ម 5,300mAh

ដោយ

Koun Jab Luffy

03 ធ្នូ 2024 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង នៅពេលនេះ Honor 300 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ បានប្រកាសសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូននេះ មានម៉ូដែល Honor 300, 300 Pro និងម៉ូដែល Honor 300 Ultra។ ស្មាតហ្វូនទាំងបីនេះ ត្រូវបានក្រុមហ៊ុនធ្វើការតម្លើងមកជាមួយនូវកាមេរ៉ា 50MP ហើយនិងកាមេរ៉ាមុខទំហំ 50MP f/2.1 selfie។
ស្មាតហ្វូន Honor 300 Pro មានការប្រើប្រាស់នូវអេក្រង់ទំហំ 6.78 អ៊ីងបង្ហាញចេញបានទំហំ 2700x1224px រត់ជាមួយនិងល្បឿន 120Hz OLED display ហើយនិងមានការតម្លើងនូវពន្លឺ 4,000nits of peak brightness ថែមទៀតផង។ ដូចមានការបញ្ជាក់ខាងដើមអញ្ចឹងនៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 50MP f/2.1 selfie shooter ខណៈដែលកាមេរ៉ាក្រោរបស់ Pro គឺមានកាមេរ៉ា 50MP ដំណើរការនៅលើសិនស័រ 1/1.56 អ៊ីង ហ៊្សូមបាន 3x telephoto ជាមួយនិងសិនស័រ Sony IMX856 ដូចម៉ូដែល Honor 200 Pro កន្លងមកដែរ។ សម្រាប់គ្រាប់ចុងក្រោយរបស់ Honor 300 Pro គឺសិនស័រទំហំ 12MP f/2.2 ultrawide និងមានមុខងារ autofocus។
Article image
ដូចគ្នាជាមួយនិង Ultra ដែរនៅលើស្មាតហ្វូន Honor 300 Pro នេះ គឺមានការដាក់អោយដំណើរការនៅលើបន្ទះឈីបថ្មី Snapdragon 8 Gen 3 និងមានរ៉េមទំហំ 12GB ឬ 16GB ហើយនិងមានអង្គចងចាំទំហំ 256GB ឬ 512GB។ Honor 300 Pro រត់នៅលើស្បែក MagicOS 9.0 ផ្អែកលើ Android 15 រួមជាមួយនិងការបំពាក់នូវបច្ចេកវិទ្យា AI smarts ជាច្រើនដូចជា មុខងារ remove objects, cartoonify your image, expand it by generating content, retouch faces, ឬ edit using AI prompts ជាដើម។ ស្មាតហ្វូននេះមានថ្មទំហំ 5,300mAh គាំទ្រកម្លាំងសាក 100W wired បច្ចេកវិទ្យាសាកឥតខ្សែរ 80W wireless charging។
Article image
ចំពោះ Honor 300 គឺដំណើរការលើឈីប Snapdragon 7 Gen 3 រ៉េម 8GB, 12GB ឬ 16GB និងមានអង្គចងចាំទំហំ 256GB ឬ 512GB។ Honor 300 នៅបន្តប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាមុខទំហំដូចគ្នា ប៉ុន្តែហ៊្សូមតិចជាង។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា 12MP ultrawide ជាមួយនិង autofocus ផងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 5,300mAh និងកម្លាំងសាក 100W wired charging។
Article image
Honor 300 មានពណ៌ 5 ដូចជា Purple, Black, Blue, Ash និង White ហើយនិងមានទំហំ 8GB/256GB, 12GB/256GB, 12GB/512GB និង 16GB/512GB។ សម្រាប់ Honor 300 Pro គឺមានពណ៌ Black, Blue ឬ Sand និងមានទំហំ 12GB/256GB, 12GB/512GB ឬ 16GB/512GB។
Article image
Honor 300 និង 300 Pro បង្ហាញវត្តមានផ្លូវការណ៌ជាមួយកាមេរ៉ា 50MP Portrait និងថ្ម 5,300mAh