ស្វែងរកពួកយើង:

Honor 300 អាចនឹងក្លាយជាគូរប្រជែងជាមួយ Galaxy S25 និង iPhone 16 នៅឆ្នាំក្រោយ

ដោយ

Koun Jab Luffy

17 តុលា 2024 11:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor និង Vivo ត្រូវបានគេរាយការណ៌បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ សម្រាប់ស្មាតហ្វូន vivo X200 series ដែលនឹងប្រកាសចេញនៅពេលខាងមុខនេះ គឺនឹងមានម៉ូដែលមួយទៀតគឺX200 Pro Mini ដែលនេះ គឺជាម៉ូដែលថ្មី មានការឌីស្សាញរួបរាងបែប compact flagship។ ជាមួយគ្នានេះដែរសម្រាប់ ស្មាតហ្វូន Honor 300 វិញ ក៏មានពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយថា អាចនឹងក្លាយជាស្មាតហ្វូនរូបរាងតូចផងដែរ។
យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ ត្រូវបានទម្លាយចេញពី Smart Pikachu បង្ហោះនៅលើបណ្តាញសង្គមនេះ Weibo បាននិយាយថា ស្មាតហ្វូន Honor 300 Series នេះ នឹងមានរូបរាងតូចយ៉ាងស្រស់ស្អាត។ ខណៈពេលដែលឈ្មោះរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយនោះ ម៉ូដែលនេះ អាចនឹងក្លាយជា version មួយរបស់ស្មាតហ្វូនប្រណិតនេះ។ ប្រសិនបើស្មាតហ្វូន Honor 300 គឺជាម៉ូដែលលរូបរាងតូចរបស់ក្រុមហ៊ុននេះ វាក៏អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនជាច្រើនម៉ូឌែលទៀតនៅក្នុងទីផ្សារ។ គួររំលឹកផងដែរថា ស្មាតហ្វូន Honor 200 series នេះគឺមានម៉ូដែល Honor 200, Honor 200 Pro, Honor 200 Lite និង Honor 200 Smart ។
Article image
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ ជឿជាក់ថា គ្រប់គ្នាប្រកាដជាធ្លាប់បានឃើញរូបភាព Renders របស់ស្មាតហ្វូន Honor 300 Pro ដែលមានការបង្ហាញពីកាសរឌីស្សាញខាងក្រោយយ៉ាងទាក់ទាញរួចហើយ។ យោងតាមសេចក្តីរាយការណ៍កន្លងមក បាននិយាយថា ស្មាតហ្វូន Honor 300 series នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ខណៈដែលស្មាតហ្វូន Honor 200 series នេះ បានបង្ហាញខ្លួននៅក្នុងខែឧសភាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានអេក្រង់តូច គឺមិនសូវជាមានការពេញនិយមខ្លាំងនោះទេ បើប្រៀបធៀបជាមួយនឹងម៉ូដែលស្មាតហ្វូនដែលមានអេក្រង់ធំ។
Article image
សូមជំរាបថា គិតមកដល់ពេលនេះ សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតៗដែលមានលក់នៅលើទីផ្សារ គឺមានតែម៉ូដែល Samsung Galaxy S24 និង Apple iPhone 16 ដែលមានការប្រើប្រាស់នូវអេក្រង់តូច។ ដូច្នេះជាមួយនិងវត្តមានម៉ូដែល compact របស់ក្រុមហ៊ុន Honor នៅពេលខាងមុខនេះ អាចជាការប្រជែងដ៏សំខាន់មួយ ពីព្រោះថា Honor 300 series ត្រូវបានគេរាយការណ៌ គឺមានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់ដែលស្រឡាញ់ស្មាតហ្វូនដែលមានអេក្រង់តូច៕