ស្វែងរកពួកយើង:

Honor 300 Series ត្រូវគេរាយការណ៌ថា អាចនឹងប្រើប្រាស់នូវសិនស័រស្កែនក្រយ៉ៅដៃ Ultrasonic

ដោយ

Koun Jab Luffy

18 វិច្ឆិកា 2024 08:11 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មី និយាយថា ស្មាតហ្វូនជំនាន់ថ្មី Honor 300 Series អាចនឹងបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic fingerprint sensor។ ប្រសិនបើរឿងនេះ គឺជាការពិតនោះ ស្មាតហ្វូនស៊េរីថ្មីៗទាំងនេះនឹងមានការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ នៅក្នុងការដោះសោរនៅលើស្មាតហ្វូននេះ។ ស្មាតហ្វូនថ្មីនេះ នឹងមានការនាំយកនូវបទពិសោធន៍ថ្មីនៃការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា និងមុខងារថ្មីនៃការសាកថ្មថែមទៀតផង។
សូមជំរាបថា កាលពីពេលមុននេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Honor 300 series នេះ ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានការបង្ហាញខ្លួននៅខែក្រោយនេះជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លាថែមទៀតផង។ នៅពេលនេះតាមការទម្លាយចេញពី DigitalChatStation បានអះអាងថា ស្មាតហ្វូន Honor 300 Series នេះ នឹងបំពាក់នូវសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic fingerprint sensor ។ អ្នកទម្លាយនេះ បាននិយាយទៀតថា បច្ចេកវិទ្យាថ្មីនេះ អាចនឹងស៊ីគ្នាជាមួយនឹងកម្រិតដូចទៅនឹងស្មាតហ្វូន Magic 7 series អញ្ចឹងដែរ។
លក្ខណៈសម្បត្តិនៃប្រព័ន្ធសេ្កនក្រយ៉ៅដៃ  Ultrasonic Fingerprint Sensor ៖
•ការទទួលស្គាល់ទៅលើស្នាមក្រយ៉ៅដៃកម្រិតខ្ពស់
•ភាពធន់ទៅនឹងស្នាមប្រឡាក់ទឹក និងស្នាមក្រយ៉ៅដៃ
•ការស្កេនបានគ្រប់ textures, lines នៃម្រាមដៃបានយ៉ាងត្រឹមត្រូវ
•សុវត្ថិភាពជាងសេនស័រជាច្រើនទៀត
ខុសប្លែកពីការប្រើប្រាស់នូវសេនស័រ Optical Fingerprint Sensor បែបប្រពៃណីនោះ សិនស័រ Ultrasonic Fingerprint Scanner ប្រើប្រាស់នូវបច្ចេកវិទ្យា 3D នៃម្រាមដៃរបស់អ្នក។ បច្ចេកវិទ្យាថ្មីនេះ គឺមានល្បឿនលឿនជាងមុន សុវត្ថិភាពជាងមុន និងត្រឹមត្រូវជាងបច្ចេកវិទ្យាស្កេនមុខៗថែមទៀតផង។ នៅពេលដែលម្រាមដៃប៉ះនៅលើអេក្រង់របស់ស្មាតហ្វូននេះ សេនស័រនេះគឺប្រើប្រាស់នូវរលក Ultrasonic Waves ដើម្បីធ្វើការកំណត់នូវអត្ថសញ្ញាណ។
Article image
មកដល់ពេលនេះ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់អំពីបញ្ហានេះទេ។ ស្មាតហ្វូន Honor 300 series នេះនឹងមាន 3 ម៉ូដែលរួមមានដូចជា ម៉ូដែលស្តង់ដារ Standard, Pro និងម៉ូដែល Pro+។ ស្មាតហ្វូនម៉ូដែល Pro នឹងមានបន្ទះឈីប  Snapdragon 8 Elite ខណៈពេលដែលម៉ូឌែល Standard គឹប្រើប្រាស់នូវបន្ទះឈីប  Snapdragon 7 series processor ៕