ស្វែងរកពួកយើង:

Honor 300 Series មានការឌីស្សាញជាមួយម៉ូឌុលកាមេរ៉ាថ្មី ចាប់ផ្តើម Pre-Order ហើយ!

ដោយ

Koun Jab Luffy

22 វិច្ឆិកា 2024 10:22 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានបញ្ចេញនូវការឌីស្សាញរូបរាងស្មាតហ្វូនជំនាន់ថ្មី Honor 300 series ហើយថែមទាំងមានការប្រកាសដាក់អោយធ្វើការបញ្ជាទិញមុនទៀតផង។ បើមើលទៅលើស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេ មើលទៅគឺពិតជាមានការឌីស្សាញប្លែកមែនទែន ពីព្រោះថា ក្រុមហ៊ុននេះ បានធ្វើការផ្លាស់ប្តូរទៅលើម៉ូឌុលកាមេរ៉ាដែលមាននៅលើស្មាតហ្វូននេះជាមួយនិងទម្រង់ថ្មី។ សម្រាប់ការទម្លាយថ្មីនេះ គឺក្រុមហ៊ុននេះបានបង្ហាញចេញនូវជម្រើសពណ៌ចំនួន 4 របស់ស្មាតហ្វូន Honor 300 series ដោយក្នុងនោះមានដូចជាពណ៌ Luyan Purple, Chaka Green, Yulong Snow និង Cangshan Gray។
សម្រាប់ពណ៌ប្រផេះត្រូវបានក្រុមហ៊ុនឌីស្សាញជាមួយស្ទីលដូចមុន ប៉ុន្តែពណ៌ក្រៅពីនេះ គឺមានការឌីស្សាញចេញពីពណ៌ដូចគ្នាទៅនឹងថ្មម៉ាបអញ្ចឹង។ ជាមួយនិងការឌីស្សាញរូបរាង និងពណ៌ថ្មីនេះ បានធ្វើអោយស្មាតហ្វូនជំនាន់ថ្មីនេះ មើលទៅមានភាពប្រណិតនឹងមានភាពទាក់ទាញខ្លាំងមែនទែន។ សម្រាប់ខ្នងក្រោយឌីស្សាញចេញពីកញ្ចក់ គឺមានការឌីស្សាញជាមួយការប្តូរពណ៌ស្អាតខ្លាំងណាស់។
Article image
និយាយពីកាមេរ៉ាវិញនៅលើ Honor 300 series គឺមានការឌីស្សាញចេញជាមួយម៉ូឌុលកាមេរ៉ាថ្មី ដោយមានស៊ុមនៅជុំវិញ និងឡែននៅខាងក្នុង ហើយនៅលើកាមេរ៉ានេះ ក៏មានការសសេរអក្សរថា “Portrait Master” ផងដែរ។ ជាមួយគ្នានេះ ស្មាតហ្វូន Honor 300 series ក៏មានការឌីស្សាញនូវរន្ធអេក្រង់មួយគ្រាប់នៅចំកណ្តាលអេក្រង់ដែលមើលទៅពិតជាប្លែកពីម៉ូដែលៗមុនៗទៀតផង។
Article image
សម្រាប់ការបញ្ជាទិញទៅលើស្មាតហ្វូន Honor 300 Series គឺធ្វើឡើងនៅលើ Honor Mall។ បន្ថែមពីជម្រើសពណ៌ដែលមានស្រាប់ ស្មាតហ្វូននេះក៏នូវមានពណ៌ Ink Rock Black ផងដែរ។ ស្មាតហ្វូននេះមាន 4 ទំហំរួមមាន 8GB+256GB, 12GB+512GB, 12GB+512GB និង 16GB+512GB។ ក្រុមហ៊ុន Honor នឹងមានការសម្ពោធជាផ្លូវការស្មាតហ្វូនជំនាន់ថ្មី Honor 300 series នៅថ្ងៃទី 03 ខែធ្នូខាងមុខនេះហើយ។