ស្វែងរកពួកយើង:

Honor 400 Lite នឹងបំពាក់នូវប៊ូតុងកាមេរ៉ាដូច iPhone ហើយនិងមានជម្រើស 3 ពណ៌ដ៏ស្រស់ស្អាត

ដោយ

Koun Jab Luffy

21 មីនា 2025 08:46 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Honor 400 Lite ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Honor ត្រូវបានគេទម្លាយព័ត៌មាននៅលើអនឡាញហើយ តាមរយៈការចែកចាយរបស់ Connextion ដែលហាងលក់រាយមួយនៅក្នុងប្រទេសហុងគ្រី។ នៅការទម្លាយរូបភាពជាច្រើនរបស់ស្មាតហ្វូនថ្មីនេះ គឺបង្ហាញថា Honor 400 Lite មាន 3 ពណ៌សម្រាប់ជ្រើសរើស ហើយនិងលក្ខណៈសម្បត្តិមួយចំនួនទៀតផងដែរ។
ស្មាតហ្វូន Honor 400 Lite នេះ នឹងមានទម្រង់ឌីស្សាញ pill-shaped នៅលើអេក្រង់ ខណៈដែលនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះ និងភ្លើង LED Flash ស្ថិតនៅលើផ្នែកខាងលើខាងឆ្វេងផងដែរ។ សម្រាប់គែមខាងស្តាំរបស់ស្មាតហ្វូននេះគឺមានបំពាក់នូវ  volume rocker, power key និងប៊ូតុងកាមេរ៉ាដូចទៅនឹងស្មាតហ្វូន iPhone អញ្ចឹង។ ស្មាតហ្វូន Honor 400 Lite នឹងមានអេក្រង់ទំហំ  6.7-អ៊ីង ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងម៉េមូរីទំហំ 8GB+256GB ថែមទៀតផង។ ស្មាតហ្វូន Honor 400 Lite នេះនឹងមានអេក្រង់ OLED។
ថ្មីៗនេះ ស្មាតហ្វូន Honor 400 Lite បានបង្ហាញខ្លួននៅលើ Google Play Console ជាមួយនឹងបន្ទះឈីប MediaTek Dimensity 7025 និងប្រព័ន្ធប្រតិបត្តិការ Android 15។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលខាងក្រោយទំហំ 108-Megapixel។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់អំពីកាមេរ៉ាខាងមុខ ថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មរបស់វានៅឡើយទេ។
Article image
សម្រាប់វត្តមាននៅលើហាងលក់រាយនៅក្នុងប្រទេសហុងគ្រីនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូន Honor 400 Lite នេះមាន 3 ពណ៌គឺខ្មៅ ទឹកប្រាក់ និង Turquoise។ សម្រាប់ទំហំ  8GB+256GB គឺមានតម្លៃ 138,280 HUF (~$380)។ ខណៈពេលដែលកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនៅមិនទាន់ទម្លាយនោះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនឆាប់ៗនេះហើយក្នុងនោះក៏មានការបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ត្រៀមបញ្ចេញស្មាតហ្វូន Honor 400 Lite នេះទៅកាន់ទីផ្សារសកលផងដែរ៕