
យោងតាមការបែកធ្លាយកាលពីពេលមុននេះ ដោយអ្នកទម្លាយ Digital Chat Station គឺធ្លាប់បានបញ្ជាក់អំពីលក្ខណៈសម្បត្តិថ្មីៗដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Honor 400 និង 400 Pro ម្តងរួចមកហើយ។ នៅថ្ងៃនេះ អ្នកទម្លាយនេះ បានបន្តទម្លាយព័ត៌មានថ្មីអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Honor ទាំងនេះថែមទៀតហើយ។ ខណៈពេលដែលឈ្មោះជាក់លាក់របស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនោះ មានការរំពឹងថា ម៉ូដែលនេះ អាចជាស្មាតហ្វូនដែលមានឈ្មោះហៅថា Honor 400 Pro ។
កទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Honor 400 Series នឹងមាន 2 ម៉ូដែល។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.5-អ៊ីង ជាអេក្រង់ OLED ប្រភេទកញ្ចក់រាបស្មើរ និងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 1.5K resolution ខណៈពេលដែលម៉ូដែលអេក្រង់ធំជាងនេះ មានអេក្រង់ទំហំ 6.78-អ៊ីង ជាប្រភេទអេក្រង់គែមកោង quad-curved ជាមួយនឹងគែមស្តើង ultra-thin bezels នៅលើជ្រុងទាំង 4។ ស្មាតហ្វូនទាំងពីរនេះនឹងមានបន្ទះឈីប Snapdragon 7 Gen 4 (SM7550) chipset និងថាមពលថ្មទំហំ 7,000mAh ។

សូមជំរាបថា ការបែកធ្លាយចុងក្រោយបំផុត ធ្លាប់បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី Honor នឹងមានបន្ទះឈីប Snapdragon 7 Gen 4 និងមានអេក្រង់បង្ហាញចេញបានកម្រិត 1.5K resolution LTPS panel ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 7,800mAh ។ គាត់បញ្ជាក់នៅក្នុងការបង្ហោះនៅលើ Weibo ថា ស្មាតហ្វូននេះ នឹងមានរូបរាងស្តើង ទម្ងន់ស្រាលជាមួយនឹងអេក្រង់រាបស្មើ។

ស្មាតហ្វូនជំនាន់ថ្មី Honor 400 series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែឧសភា នៅឆ្នាំនេះ។ ស្មាតហ្វូន Honor 400 នេះនឹងប្រជែងជាមួយនឹងស្មាតហ្វូន OPPO Reno 14 series និងស្មាតហ្វូន vivo S21 series ដែលនឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នាផងដែរនៅក្នុងប្រទេសចិន៕
