ស្វែងរកពួកយើង:

Honor 400 Series និង X70 Series នឹងបង្ហាញខ្លួននៅដើមខែឧសភានេះ

ដោយ

Koun Jab Luffy

13 មីនា 2025 09:17 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor កំពុងតែមមាញឹកក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយស្មាតហ្វូនចំនួន 2 ម៉ូដែល អាចនឹងបង្ហាញខ្លួននៅដើមខែឧសភានេះ ត្រូវបានគេរំពឹងថា ជា Honor 400 series និង Honor X70 Series។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ ក៏ស្ថិតនៅក្នុងការអភិវឌ្ឍ ហើយក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូននេះនៅក្នុងពេលឆាប់ៗនេះហើយ។
តាមអ្នកទម្លាយ @DirectorShiGuan ទើបតែបញ្ចេញនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Honor ទាំងពីរនេះហើយ។ ស្មាតហ្វូនមួយអាចជាម៉ូដែល Honor 400 series និងមួយទៀតគឺជាម៉ូដែល X70។ ការប្រកាសជាផ្លូវការនៅមិនទាន់បញ្ជាក់នៅឡើយទេ។ ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន Honor ចំនួន 2 នេះ នឹងមានអេក្រង់រាបស្មើជាមួយនឹង PWM dimming ខ្ពស់ជាងមុនសម្រាប់ការពារភ្នែកបានយ៉ាងល្អ គែមធ្វើពីលោហធាតុ speakers ចំនួន 2 គ្រាប់ និងបច្ចេកវិទ្យាសាកថ្ម  100W fast charging ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ។
អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 7000mAh ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឬខែមិថុនាឆ្នាំនេះ។ អ្នកទម្លាយនេះ មិនទាន់បញ្ជាក់ឈ្មោះរបស់ស្មាតហ្វូននេះទេ ប៉ុន្តែនេះ អាចជាម៉ូដែល Honor 400 និង Honor X70 series ដែលនឹងបង្ហាញខ្លួននៅដើមខែឧសភា ឆ្នាំ 2025 នេះ។ គួរបញ្ជាក់ថា របាយការណ៍មុននេះ បានទម្លាយថា ស្មាតហ្វូន Honor 400 series នេះអាចនឹងមានថាមពលថ្មទំហំ 7000mAh ជាមួយនឹងគែមធ្វើពីលោហធាតុដែលពង្រឹងទៅលើភាពធន់របស់វាផងដែរ។
Article image
សម្រាប់ស្មាតហ្វូន X70 Series វិញនោះ គឺមានអេក្រង់រាបស្មើជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 7 Gen 4 ជំនាន់ថ្មី ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Honor នឹងបញ្ចេញស្មាតហ្វូនណាមុននៅលើទីផ្សារនោះទេ៕
Honor 400 Series និង X70 Series នឹងបង្ហាញខ្លួននៅដើមខែឧសភានេះ