ស្វែងរកពួកយើង:

Honor 400 Series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 22 ខែឧសភានេះហើយ

ដោយ

Koun Jab Luffy

09 ឧសភា 2025 08:42 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានប្រកាសអំពីការត្រៀមខ្លួននៅក្នុងការបង្ហាញចេញស្មាតហ្វូនត្រកូល Honor 400 Series របស់ខ្លួននៅថ្ងៃទី 22 ខែឧសភាខាងមុខនេះហើយ។ សូមជំរាបថា អស់រយៈពេលជាច្រើនខែមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ បានធ្វើចែករំលែកនូវសារដ៏អាថ៌កំបាំងមួយទៅកាន់អ្នកប្រើប្រាស់ជាច្រើននៅលើបណ្តាញសង្គម X ដោយបានបង្ហើបថា ស្មាតហ្វូនថ្នាក់កណ្តាលនេះ នឹងបំពាក់នូវមុខងារដ៏ច្នៃប្រឌិតជាច្រើនសម្រាប់អ្នកប្រើប្រាស់ជាច្រើន។
នៅពេលនេះ ក្រុមហ៊ុន Honor បានចែករំលែកនៅលើ Poster មួយនៅលើបណ្តាញសង្គម X ថែមទៀតហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានទម្លាយអំពីការឌីស្សាញ ឬលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 400 Series នេះនៅឡើយទេ។ នៅក្នុងការបង្ហោះនេះ គឺមានចំណងជើងថា “Spark Daily Wonder with HONOR 400 Series | Coming 05.22” ដែលសារមួយនេះ គឺបានបង្ហាញនូវតម្រុយថា នេះគឺជាវត្តមានរបស់ស្មាតហ្វូន  Honor 400 series ថ្មីនៅថ្ងៃទី 22 ខែឧសភានេះ។
Article image
បន្ថែមពីនេះ នៅក្នុងរូបភាព Poster នេះ ក៏មានការបង្ហាញស្មាតហ្វូនមួយនៅក្នុងប្រអប់ទឹកកកទៀតផង ដែលសារនេះ ក្រុមហ៊ុននេះហាក់ចង់បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor 400 series នេះ គឺនឹងធន់ទៅនឹងការជ្រាបទឹកជាក់ជាមិនខាន។ មួយវិញទៀត ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងផ្តល់នូវបទពិសោធន៍នៃការ zoom កាន់តែអស្ចារ្យ ដែលប្រហែលជាអាច នឹងធ្វើការប្រជែងទៅជាមួយនឹងស្មាតហ្វូន Samsung បានទៀតផង។
Honor 400 Series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 22 ខែឧសភានេះហើយ