ស្វែងរកពួកយើង:

Honor 500 និង 500 Pro បង្ហាញខ្លួនជាផ្លូវការហើយហើយ! មានកាមេរ៉ា 200MP និងថាមពលថ្ម 8000mAh

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 08:47 ព្រឹក

អាន 3 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Honor ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Honor 500 និង Honor 500 Pro នៅក្នុងប្រទេសចិន បន្ទាប់ពីមានការបែកធ្លាយព័ត៌មានជាច្រើនរួចមក។ ស្មាតហ្វូនថ្មីនេះមានសមត្ថភាពខ្លាំងក្លា ថាមពលថ្មប្រើប្រាស់បានយូរ និងការពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹងរូបរាងស្លីមរបស់វាថែមទៀត។
ស្មាតហ្វូនទាំងពីរនេះ មានអេក្រង់រាបស្មើរទំហំ 6.55-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution (2736×1264 pixels) ដែលមាន pixel density ខ្ពស់ដល់ទៅ 460 PPI។ អេក្រង់របស់ស្មាតហ្វូននេះ ទ្រទ្រង់នូវល្បឿន 120Hz refresh rate និងមានកម្រិត 10-bit color depth ហើយនិងមានពន្លឺអេក្រង់ដល់ទៅ 6000 nits។ ក្រុមហ៊ុន Honor ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Motion Blur Relief Display ជំនាន់ទី 2 និងគែមស្តើងត្រឹមតែ 1.05mm ផងដែរ។
Article image
ស្មាតហ្វូន Honor 500 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 4 នៅលើដំណើរការ 4nm ខណៈពេលដែលស្មាតហ្វូន  Honor 500 Pro នេះបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដំណើរការនូវ 3nm។ ស្មាតហ្វូនទាំងពីរនេះ ទ្រទ្រង់នូវ Honor Phantom Engine ដែលអនុញ្ញាតអោយស្មាតហ្វូននេះរក្សានូវល្បឿន 120fps នៅក្នុងហ្គេម  MOBA ជាមួយនឹង 1 %  low frame rate118.4fps ថែមទៀត។
ស្មាតហ្វូនទាំងពីរនេះ ដំណើរការនូវ Android 16 នៅលើ  MagicOS 10.0 ។ សម្រាប់ Interface ថ្មីនេះ អាចទ្រទ្រង់ទៅលើមុខងារ cross-platform file sharing សម្រាប់ការផ្ទេរទិន្នន័យ iOS Tap-to-Transfer បានយ៉ាងងាយស្រួល។ ស្មាតហ្វូន Honor 500 series នេះ បំពាក់នូវកាមេរ៉ាគោលទំហំ 200MP ដែលប្រើប្រាស់នូវ 1/1.4-inch CMOS sensor រួមដំណើរជាមួយនឹង 12MP ultra-wide autofocus ខណៈ Pro មានបន្ថែមនូវកាមេរ៉ា 50MP 3X telephoto portrait lens គាំទ្រជាមួយនឹង  optical image stabilization ផងដែរ។
Article image
បើមើលទៅលើកាមេរ៉ាខាងមុខនេះ ស្មាតហ្វូនទាំងពីរនេះ បំពាក់នូវ 50MP selfie ជាមួយនឹងការទ្រទ្រង់នូវវីដេអូកម្រិត 4K និងកាមេរ៉ា 3D depth សម្រាប់ការថតរូបភាព Portrait ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មាន dedicated camera shortcut key នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះសម្រាប់ចូលទៅកាន់កាមេរ៉ាផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ  8000mAh ហើយស្មាតហ្វូននេះមានរូបរាងស្លីមកម្រាស់ 7.75mm ។ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា 80W wired fast charging, 27W reverse wired charging និង 50W wireless charging (សម្រាប់ម៉ូឌែល Pro) ។ក្រុមហ៊ុន Honor ក៏ប្រើប្រាស់នូវ IP68, IP69 និង  IP69Kសម្រាប់ការពារការជ្រាបទឹក និងធូលី។ សម្រាប់ស្មាតហ្វូនម៉ូឌែល Pro ក៏បំពាក់នូវ  ultrasonic fingerprint sensor ផងដែរ។
Article image
ស្មាតហ្វូន Honor 500 ទំហំ 12GB+256GB មានតម្លៃ 2,699 យ៉ន់ ($380) និងទំហំ 12GB+512GB មានតម្លៃ 2,999 យ៉ន់ ($421) ហើយនឹងទំហំ 16GB+512GB មានតម្លៃ 3,299 យ៉ន់ ($464)។ សម្រាប់ស្មាតហ្វូន Honor 500 Pro ទំហំ 12GB+256GB មានតម្លៃ 3,599 យ៉ន់($506), ទំហំ 12GB + 512GB មានតម្លៃ 3,899 យ៉ន់($548), ទំហំ 16GB+512GB មានតម្លៃ 4,199 យ៉ន់($590) និង ទំហំ 16GB+1TB មានតម្លៃ 4,799 យ៉ន់($675)។ ស្មាតហ្វូននេះមាន 4 ពណ៌គឺ Moonlight Silver, Ocean Blue, Starlight Pink និង Obsidian Black ។
Honor 500 និង 500 Pro បង្ហាញខ្លួនជាផ្លូវការហើយហើយ! មានកាមេរ៉ា 200MP និងថាមពលថ្ម 8000mAh