ស្វែងរកពួកយើង:

Honor 500 Pro នឹងកាមេរ៉ាគោល 200MP ហើយនិងបន្ទះឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

07 តុលា 2025 08:52 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីជាច្រើនសម្រាប់ទីផ្សាររបស់ចិនហើយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ក៏ត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Honor Magic 8 series នៅពាក់កណ្តាលខែតុលាខាងមុខនេះផងដែរ។ តាមការទម្លាយកន្លងមក ក៏ធ្លាប់បាននិយាយថា ក្រុមហ៊ុន Honor ក៏បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូន Honor GT 2 series និង Honor 500 ផងដែរ។ យោងតាមការបែកធ្លាយថ្មីមួយចេញពី Smart Pikachu បានទម្លាយនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Honor 500 Pro ថែមទៀតហើយ។
តាមរយៈនៃការបែកធ្លាយថ្មីមួយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Series នេះ នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននៅចុងឆ្នាំនេះនៅក្នុងខែធ្នូខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់រាបស្មើរទំហំ 6.6 អ៊ីង និងមានគែមជុំវិញមានរាងមូល។ នៅលើស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាគោលទំហំដល់ទៅ 200MP។ សម្រាប់រូបរាងខាងក្រៅរបស់ស្មាតហ្វូនថ្មីនេះ នឹងមានការឌីស្សាញជាមួយ Texture ដូចគ្នាទៅនឹង iPhone ដែលមានរូបរាងប្រណិតបំផុត។
Article image
សូមជំរាបថា ស្មាតហ្វូន Honor 400 និង 400 Pro ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិន នាពេលកន្លងមក គឺមានអេក្រង់ទំហំ 6.55 អ៊ីង OLED display និងកាមេរ៉ាគោលទំហំ 200MP។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 និង Snapdragon 8 Gen 3។ ប៉ុន្តែបើមើលទៅលើការបែកធ្លាយថ្មីអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite។ អ្នកទម្លាយរូបនេះ មិនទាន់បញ្ជាក់អំពីបន្ទះឈីបសម្រាប់ស្មាតហ្វូន Honor 500 នៅឡើយទេ ហើយក៏នៅមិនទាន់មានបញ្ជាក់អំពី Global Version របស់ស្មាតហ្វូន Honor 500 series ដូចគ្នា៕