ស្វែងរកពួកយើង:

Honor 500 Pro នឹងមានកាមេរ៉ាគោលទំហំ 200MP សិនស័រ 1/1.4 អ៊ីង ហើយនិងប្រើប្រាស់ឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

21 តុលា 2025 10:13 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Honor បានប្រកាសចញនូវស្មាតហ្វូន Honor 400 និង 400 Pro របសៈខ្លួននៅលើទីផ្សារប្រទេសចិន ហើយស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់ជាមួយនិងបន្ទះឈីប Snapdragon 7 Gen 4 និង Snapdragon 8 Gen 3។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Honor 500 និង 500 Pro ថែមទៀតហើយ ដោយម៉ូដែលថ្មីនេះ អាចនឹងមានវត្តមាននៅលើទីផ្សារនាខែវិច្ឆិកា ឬខែធ្នូខាងមុខ។
បើតាមពាក្យចចាមអារ៉ាមមុននេះ ក៏ធ្លាប់បានទម្លាយព័ត៌មានជាច្រើនទាក់ទងជាមួយនិងស្មាតហ្វួនស៊េរីថ្មីនេះដែរ។ នៅថ្ងៃនេះ ផ្អែលតាមការបង្ហោះនៅលើបណ្តាញ Weibo ដោយអ្នកទម្លាយ Digital Chat Station គឺមានការចែកចាយនូវព័ត៌មានថ្មីមួយចំនួនរបស់ Honor 500 Pro ថែមទៀតហើយ។ យោងតាម DCS នៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Pro នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយសិនស័រ 1/1.4 អ៊ីង។ ការដាក់បញ្ចូននូវកាមេរ៉ាទំហំធំ 200MP នេះ ត្រូវបានគេបញ្ជាក់ថា Honor បាននឹងកំពុងតែធ្វើអោយកាមេរ៉ាស្មាតហ្វូន ថ្នាក់កណ្តាលរបស់ខ្លួនមានសមត្ថភាពខ្ពស់ដូចជាម៉ូដែលប្រណិតមួយចំនួនអញ្ចឹង។
Article image
ខណៈដែលកាមេរ៉ា ultra-wide នៅមិនទាន់មានការបញ្ជាក់ច្បាស់នោះ នៅពេលនេះ ក៏មានការទម្លាយថា ក្រុមហ៊ុននេះ បានសម្រេចប្រើប្រាស់នូវសិនស័រ OmniVision OV64B ទំហំ 64MP Periscope telephoto lens ជាមួយនិងមុខងារហ៊្សូម 3x optical zoom។
Article image
អ្នកទម្លាយរូបនេះ ថែមទាំងបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite ដែលនឹងជួយអោយស្មាតហ្វូនជំនាន់ថ្មីនេះកាន់តែមានសមត្ថភាពដូចស្មាតហ្វូនប្រណិតៗជាច្រើនទៀតអញ្ចឹង។ ស្មាតហ្វូន Honor 500 និង 500 Pro ត្រូវបានគេនិយាយថា មានអេក្រង់ 6.5 អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបាន 1.5K resolution។ បន្ថែមពីនេះ Honor 500 Pro ក៏ត្រូវបានគេនិយាយថា នឹងមានថ្មធំជាងជំនាន់មុន Honor 400 Pro ដែលប្រើប្រាស់ថ្ម 7,200mAh ផងដែរ។
Honor 500 Pro នឹងមានកាមេរ៉ាគោលទំហំ 200MP សិនស័រ 1/1.4 អ៊ីង ហើយនិងប្រើប្រាស់ឈីប Snapdragon 8 Elite