
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Series នឹងមានការឌីស្សាញរូបរាងកាន់តែស្រស់ស្អាតជាងមុន ហើយនិងភាពរឹងមាំជាងមុនថែមទៀតផង។ បើតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីដែលកាន់តែមានរូបរាងទាន់សម័យ។ បើមើលទៅលើរូបរាងនៃស្មាតហ្វូនជំនាន់មុនៗរបស់ក្រុមហ៊ុន Honor នោះ ក្រុមហ៊ុននេះ តែងតែធ្វើការឌីស្សាញកាន់តែប្លែកទៅលើកាមេរ៉ារបស់ស្មាតហ្វូនខ្លួនកាន់តែទាក់ភ្នែក ជាពិសេសទៅលើស្មាតហ្វូន Honor 500 Series ។
ផ្អែកតាមអ្នកទម្លាយ @DigitalChatStation ដែលបានបង្ហោះនៅលើ Weibo បង្ហើបថា ក្រុមហ៊ុន Honor ត្រៀមបង្ហាញនូវស្មាតហ្វូន Honor 500 Series នៅចុងឆ្នាំនេះ នឹងមានការឌីស្សាញកាន់តែស្រស់ស្អាត។ ចំណុចពិសេសនៃការលក់ស្មាតហ្វូននេះគឺកាមេរ៉ា 200MP, បច្ចេកវិទ្យា AI និងជាច្រើនថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Honor 500 Series នេះ នឹងមានការឌីស្សាញរូបរាងកាន់តែស្រស់ស្អាត និងកាន់តែរឹងមាំជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។

ក្រុមហ៊ុន Honor តែងតែបញ្ចេញនូវស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិ Flagship និងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ ការឌីស្សាញស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអ្នកប្រើប្រាស់ ហើយក្រុមហ៊ុននេះ អាចនឹងបង្កើនទៅលើប្រាក់ចំណូលនៃការលក់កាន់តែប្រសើរឡើង។

គិតមកដល់ពេលនេះ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់លម្អិតទៅលើស្មាតហ្វូន 500 Series នេះទេ ប៉ុន្តែវាក៏មានការបែកធ្លាយ និងពាក្យចចាមអារ៉ាម ជាច្រើនអំពីស្មាតហ្វូននេះ។ គួរបញ្ជាក់ផងដែរថា ឆាប់ៗនេះ ក្រុមហ៊ុន Honor អាចនឹងបង្ហាញស្មាតហ្វូន Magic 8 Series នៅពាក់កណ្តាលខែតុលាខាងមុខនេះជាមួយនឹងមុខងារពិសេសៗជាច្រើន៕
