
យោងតាមព័ត៌មានថ្មីនៅពេលនេះបានបង្ហើបថាស្មាតហ្វូនស៊េរីថ្មី Honor 500 series បាននឹងកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តហើយដោយស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W charging។ប្រភពខាងលើនេះបានបន្តថាស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានវិញ្ញាបនបត្រ 3C ហើយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះថែមទៀតផង។សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដូចជាឈ្មោះកូដហើយនិងពណ៌របស់ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើទិន្នន័យនេះផងដែរ។
បើមើលទៅលើព័ត៌មានថ្មីៗនេះបានបញ្ជាក់ថាក្រុមហ៊ុននេះក៏ទើបតែបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Magic 8 នៅលើទីផ្សារផងដែរ។យោងតាមអ្នកទម្លាយ Digital Chat Station បាននិយាយថាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីនេះបានត្រៀមបញ្ចេញនូវស្មាតហ្វូន Honor 500 series ដែលស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនថែមទៀតហើយ។

នៅក្នុងបញ្ជីរបស់ 3C បានបង្ហាញថាស្មាតហ្វូន Honor 500 គ្រប់ម៉ូដែលទាំងអស់នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging។ស្មាតហ្វូនប្រភេទ Standard និង Pro នឹងមានកូដ Merry និង Merry P រៀងគ្នា។ស្មាតហ្វូននេះនឹងមានពណ៌ Black, Silver, Pink និង Blue ។

តាមការទម្លាយមុននេះអោយដឹងថាស្មាតហ្វូនជំនាន់ថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Flagship-Level Chip: Snapdragon 8 Elite។ស្មាតហ្វូនថ្មីនេះនឹងមានកាមេរ៉ាគោលទំហំ 200MP ដូចទៅនឹងជំនាន់មុនផងដែរប៉ុន្តែនៅលើស្មាតហ្វូន Honor 500 series នេះអាចនឹងមានកាមេរ៉ាថ្មី។ស្មាតហ្វូន Honor 500 series នេះនឹងបង្ហាញខ្លួននៅក្នុងខែធ្នូនៅឆ្នាំនេះ។សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយក្នុងពេលខាងមុខឆាប់ៗនេះ៕
