ស្វែងរកពួកយើង:

Honor 500 Series នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មីផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់ការប្រើប្រាស់

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 09:08 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ Honor ដែលមានលេខកូដម៉ូដែល MEY-AN00 ត្រូវបានគេឃើញបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench ហើយ ដោយស្មាតហ្វូនថ្មីនេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 8-Series ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៌ថា អាចជា Honor 500 Pro។ បើមើលទៅលើការបង្ហោះនៅលើ Weibo ចេញពីអ្នកទម្លាយ  Fixed-focus Digital ក៏ដូចជាវិស្វកររបស់ក្រុមហ៊ុន Honor បានបង្ហើនថា ស្មាតហ្វូនដែលមានលេខម៉ុដែល MEY-AN00 នឹងជាម៉ូដែលស្តង់ដារស្មាតហ្វូន Honor 500។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះបានអោយដឹងទៀតថា ស្មាតហ្វូនជំនាន់ថ្មី Honor 500 Series នេះ នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8-Series។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការ upgrade ទៅកាន់បន្ទះឈីប Snapdragon 8s Gen 4 ហើយនិងមានថាមពលថ្មទំហំ 8,000mAh ទៀតផង។ ជាមួយគ្នានេះ អ្នកទម្លាយ Experience More វិញក៏បានបង្ហើបដែរថា ស្មាតហ្វូន Honor 500 Pro នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Elite។
Article image
សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 8,000mAh+ ឬយ៉ាងណា។ សម្រាប់ការបែកធ្លាយនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកឥតខ្សែរwireless charging ហើយនិងប្រព័ន្ធ  IP68/69 សម្រាប់ការពារការជ្រាបទឹកថែមទៀតផង។
ក្រឡេកទៅមើលវិស្វករ A Yong របស់ Honor ដែលកាន់ផ្នែក Performance Optimization R&D បាននិយាយថា បន្ទះឈីបនៅលើស្មាតហ្វូន Honor 500 អាចនឹងមានខ្លាំងក្លាជាងស្មាតហ្វូន Pro របស់ក្រុមហ៊ុនប្រកួតប្រជែងដូចជា OPPO Reno 15 Pro។ ចំពោះកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូនម៉ូដែល Standard វិញ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។
Article image
ទៅលើលក្ខណៈសម្បត្តិផ្សេងៗរបស់ស្មាតហ្វូន Honor 500 Series វិញ នឹងមានអេក្រង់រាបស្មើរទំហំ 6.5 អ៊ីង OLED កម្រិត1.5K និងល្បឿន 120Hz។ នៅលើស្មាតហ្វូនម៉ូដែល Standard នឹងមានកាមេរ៉ាភ្លោះទំហំ 200MP និងឡែន Ultra-Wide Dual-Camera System ខណៈពេលដែលកាមេរ៉ារបស់ស្មាតហ្វូនម៉ូដែល Pro នឹងមានទំហំ 200MP, Ultra-wide lens និង  មួយគ្រាប់ទៀតមានទំហំ 64MP Periscope Telephoto។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន  100W charging ៕
Honor 500 Series នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មីផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់ការប្រើប្រាស់