ស្ងាត់ៗ ក្រុមហ៊ុន Honor បង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី Honor 600 Lite នៅក្នុងទីផ្សារប្រទេស ម៉ាឡេស៊ី ដោយមិនរៀបចំនូវព្រឹត្តិការណ៍សម្ពោធធំៗដូចមុនៗនោះទេ គ្រានតែប្រកាសដាក់លក់ជាផ្លូវការណ៌នៅក្នុងប្រទេសនេះប៉ុណ្ណោះ។ ទៅលើការឌីហ្សាញរូបរាងស្មាតហ្វូននេះ មើលទៅគឺរាងសាមញ្ញ ដោយផ្នែកខាងមុខមានការឌីស្សាញ Pill-Shaped Notch ខណៈដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មានការឌីស្សាញកាមេរ៉ាចតុកោណកែង អមមកជាមួយនឹងកាមេរ៉ា 2 គ្រាប់ និងភ្លើង LED Flash ផងដែរ។

បើមើលទៅលើគែមខាងស្តាំរបស់ស្មាតហ្វូនថ្មីនេះវិញត្រូវបានក្រុមហ៊ុន Honor ដាក់បន្ថែមនូវ Shutter Button សម្រាប់ប្រើប្រាស់បញ្ជាទៅលើមុខងារកាមេរ៉ាដោយគ្រាន់តែចុចមួយមួយក្លីកប៉ុណ្ណោះ។ សម្រាប់វត្តមានស្មាតហ្វូនថ្មីនេះ គឺមានជម្រើស 2 ពណ៌គឺ Velvet Grey និង Desert Gold។ និយាយពីផ្នែកខាងមុខនៃស្មាតហ្វូន Honor 600 Lite គឺមានអេក្រង់ទំហំ 6.6 អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K និងទ្រទ្រង់នូវល្បឿន 120Hz refresh rate ហើយនិងមានពន្លឺ 6,500 nits peak brightness។

ក្រឡេកមកកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនវិញនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek MediaTek Dimensity 7100 Elite និងមានអមមកនូវរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ចំពោះប្រព័ន្ធកាមេរ៉ាថតរូបនៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 108MP និងគ្រាប់ទីពីរមានទំហំ 5MP Ultra-Wide ខណៈដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP។

រីឯសមត្ថភាពនៃការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មី Honor 600 Lite នេះ គឺមានថាមពលថ្មទំហំ 6,520mAh និងមានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន 45W wired charging ផងដែរ។
ទៅលើការតភ្ជាប់ស្មាតហ្វូនថ្មីនេះ មានការទ្រទ្រង់នូវ Bluetooth 6.0, NFC និង IP66 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវ MagicOS 10 នៅលើ Android 16។ ពេលនេះ ស្មាតហ្វូន Honor 600 Lite លក់នៅក្នុងប្រទេសម៉ាឡេស៊ី តម្លៃ $355៕
ទៅលើការតភ្ជាប់ស្មាតហ្វូនថ្មីនេះ មានការទ្រទ្រង់នូវ Bluetooth 6.0, NFC និង IP66 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវ MagicOS 10 នៅលើ Android 16។ ពេលនេះ ស្មាតហ្វូន Honor 600 Lite លក់នៅក្នុងប្រទេសម៉ាឡេស៊ី តម្លៃ $355៕


