
ដូចការគ្រោងទុក ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Honor 600 seriesនៅលើទីផ្សារប្រទេសម៉ាឡេស៊ីហើយ ដោយស្មាតហ្វូនថ្មីៗនេះ គឺមាន 2 ម៉ូដែលរួមមាន Honor 600 និង Honor 600 Pro ដែលក្រុមហ៊ុនមានការផ្តោតខ្លាំងទៅលើកម្លាំងម៉ាស៊ីន ថាមពលថ្ម ហើយបច្ចេកវិទ្យា AI-driven features។

ស្មាតហ្វូនជំនាន់ថ្មី Honor 600 series គឺមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយសិនស័រ 1/1.4 អ៊ីង។សម្រាប់ម៉ូដែល Pro គឺមានការបន្ថែមនូវសិនស័រ 50MP ហ៊្សូមបាន 120x zoom ហើយនិងមានការដាក់មកនូវមុខងារ image stabilization ផងដែរ។ ចំពោះម៉ូដែលស្តង់ដារវិញ គឺអាចហ៊្សូមបាន 30x zoom។ ស្មាតហ្វូនទាំងពីរនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការផ្តោតខ្លាំងទៅលើការថតកម្រិត low-light photography ជាមួយនិងការពង្រឹងទៅលើកម្រិតចាក់ពណ៌ និង exposure control ទៀតផង។

ទៅលើកម្លាំងវិញ នៅលើ Honor 600 Pro គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ដែលមានការបន្ថែមកម្លាំងកាន់តែខ្លាំងទៅលើ CPU និង GPU performance។ សម្រាប់ Honor 600 គឺដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 ដែលផ្តោតខ្លាំងទៅលើការលេងហ្គេម។ Honor 600 និង 600 Pro មានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ MagicOS 10 ផ្អែកលើ Android 16 ហើយនិងមានការបន្ថែមនូវមុខងារ AI Image ធ្វើជាវីដេអូ Video 2.0 ដែលអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើរូបភាពទៅជាវីដេអូបានទៀតផង។

Honor 600 និង 600 Pro មានអេក្រង់ទំហំ 6.57 អ៊ីង OLED display ល្បឿន 120Hz refresh rate និងមានកម្រិត peak brightness ដល់ទៅ 8000 nits ព្រមទាំងមានថ្មទំហំ 7000mAh គាំទ្រដោយកម្លាំងសាក 80W fast charging និង reverse charging support ទៀតផង។ សម្រាប់ម៉ូដែល Pro គឺមានថែមនូវ 50W wireless charging ហើយនិងកម្រិតភាពធន់ IP68 និង IP69 ratings ដែលជួយការពារស្មាតហ្វូនផងដែរ។

Honor 600 Pro មានតម្លៃ $785 សម្រាប់ 12GB+256GB និង $835 សម្រាប់អង្គចងចាំ 512GB ខណៈដែល Honor 600 មានតម្លៃ $660 ទៅលើទំហំ 12GB+512GB និងមានពណ៌ Orange, Golden White និង Black ។ ក្រុមហ៊ុននឹងដាក់ Pre-orders នៅថ្ងៃទី 29 ខែមសាជាមួយនិងការថែមជូនរបស់មួយចំនួនផងដែរ.


