Honor 600 បង្ហាញខ្លួនជាមួយនឹងពណ៌ Golden White មានភាពស្រស់ស្អាតខ្លាំងបំផុត

ខណៈដែលក្រុមហ៊ុន Honor កំពុងតែមានភាពមមាញឹកនៅក្នុងការទម្លាយនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនត្រកូល N Series ថ្មីរបស់ខ្លួននោះ នៅពេលនេះ YouTuber ម្នាក់ បានបញ្ចេញនូវវីដេអូថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Honor 600 5G ហើយ ដោយមានការបង្ហាញជាមួយនឹងពណ៌ Golden White មានស្រស់ស្អាតខ្លាំងមែនទែន។ ស្មាតហ្វូន Honor 600 ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 23 ខែមេសានេះហើយ។
តាមប្រភពខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនជាមួយនឹងជម្រើស 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺទឹកក្រូច ខ្មៅ និង Golden White។ បើតាមអ្នកទម្លាយ @KarlConrad ក៏បានបង្ហាញនូវវីដេអូ unboxing ទៅលើស្មាតហ្វូន Honor 600 នេះផងដែរ ដែលស្មាតហ្វូននេះ មានពណ៌ Golden White នេះ ដែលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

ទៅលើការឌីស្សាញស្មាតហ្វូន Honor 600 ឆ្នាំនេះ គឺមានការឌីស្សាញរូបរាងស្រស់ស្អាត មានកម្រ៉ាស់ស្តើង និងមានភ្ចាប់ជាមួយនឹងគែមធ្វើពីលោហធាតុ។ ហើយការប្រើប្រាស់នូវពណ៌ Golden White នេះ គឺបានបង្ហាញនូវអារម្មណ៍កាន់តែជឿជាក់ និង ពោរពេញដោយភាពប្រណិតបំផុត នៅពេលដែលបានកាន់នៅក្នុងដៃ។

អ្វីដែលពិសេសនោះ នៅលើស្មាតហ្វូនថ្មីនេះ ក៏ដំណើរការមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុននោះគឺ MagicOSផងដែរ។ បើមើលទៅលើ Magic OS នេះ មានប្រើប្រាស់នូវ UI និងប្រព័ន្ធកាមេរ៉ាច្បាស់ក្នុងការប្រើប្រាស់។ ក្រៅពីស្មាតហ្វូននេះ នៅក្នុងប្រអប់ស្មាតហ្វូននេះ ក៏មានមកជាមួយនឹង Power Adapter, USB-C Cable, TPU Protective Case, SIM PIN និង Manual Book ៕
