
កាលពីខែឧសភាកន្លងទៅនេះ Honor 90 និង 90 Pro បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិន ដែលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាអាប់ដែតទៅលើ Hardware និងមានការពង្រឹងទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយសម្រាប់ម៉ូដែល Pro គឺមានលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Honor 90 ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារអឺរ៉ុបហើយ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលមួយស្ថិតនៅក្នុងប្រភភេទស្មាតហ្វូនថ្នាក់កណ្តាល ដែលបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 និងមានកាមេរ៉ាទំហំ 200MP។
Honor 90 ឌីស្សាញជាមួយនិងអេក្រង់ដែលមានគែមកោង និងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មី ដោយអេក្រង់នេះ មានទំហំ 6.7-អ៊ីង OLED panel with បង្ហាញចេញបានទំហំ FHD+ resolution ទំហំ 2664×1200 pixels និងមាន refresh rate ខ្ពស់ដល់ទៅ 120Hz។ អេក្រង់នេះ មានកម្រិត peak brightness 1,600 nits ផងដែរ។ អេក្រង់នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺប្រើប្រាស់នូវ PWM Dimming frequency រហូតដល់ទៅ 3840Hz។ មានការបញ្ជាក់ថា អេក្រង់នេះមានពន្លឺខ្ពស់ខ្លាំងមែនទែន។

ជាមួយគ្នានេះ បើមើលទៅលើកាមេរ៉ាវិញ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 200MP ប្រើប្រាស់សិនស័រ 1/1.4- អ៊ីង និងមានគ្រាប់ទីពីរមានទំហំ 12MP ultra-wide និង macro camera ដែលអាចថតបានទំហំ 112° field of view ខណៈដែលគ្រាប់ទីបីមានទំហំ 2MP Depth Camera។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP។ សម្រាប់កម្លាំងម៉ាស៊ីន Honor 90 បំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 និងរ៉េមទំហំ 12GB និងមានអង្គចាំចាំទំហំ 512GB។ ស្មាតហ្វូនថាមពលថ្មនោលើស្មាតហ្វូននេះ គឺមានទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 66W fast charging តាមរយៈនៃការប្រើប្រាស់រន្ធ USB Type-C 2.0។ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ផ្អែកលើស្បែកមុខកម្មវិធី HONOR MagicOS 7.1។

ជាមួយនិងការប្រកាសចេញនៅលើទីផ្សារអឺរ៉ុបនេះ ស្មាតហ្វូន Honor 90 នឹងមានជម្រើសពណ៌ Midnight Black, Emerald Green និង Diamond Silver។ ស្មាតហ្វូននេះអាចរកជាវបាននៅអង់គ្លេសនៅថ្ងៃនេះជាមួយនិង £449.99 សម្រាប់ទំហំ 8GB+256GB និងតម្លៃ £499.99 សម្រាប់ទំហំ 12GB+512GB។
