
ក្រុមហ៊ុន Honor បានបញ្ចេញស្រឡាយស្មាតហ្វូន Gaming ម៉ូដែលថ្មីក្នុងត្រកូល Honor GT របស់ខ្លួន។ ស្មាតហ្វូនម៉ូដែលថ្មីនេះ មានភ្ជាប់មកជាមួយសមត្ថភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ការប្រើប្រាស់ជាពិសេសវាគាំទ្រក្នុងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា AI ថែមទៀតផង។
Honor GT ស៊េរីថ្មីនេះមានកម្រាស់ 7.7mm និងទំងន់ 196g។ ស្មាតហ្វូន Gaming ស៊េរីថ្មីនេះ មានបំពាក់មកជាមួយអេក្រង់ AMOLED Display ទំហំ 6.7-inch ល្បឿន 120Hz ជាប្រភេទអេក្រង់ Flat-Screen ដែលគាំទ្រកម្រិតបង្ហាញ Full-HD+ ទំហំ 1664x1200px និងគាំទ្រកម្រិតទឹកពណ៌ 1.07 ពាន់លានពណ៌ ជាមួយបច្ចេកវិទ្យាចាក់ពណ៌ស្តង់ដារ DCI-P3 wide color gamut ដែលផ្តល់នូងកម្រិតទឹកពណ៌ច្បាស់ដិតត្រជាក់ភ្នែក។
បន្ថែមពីអេក្រង់ស្មាតហ្វូននេះ គាំទ្រកម្រិតពន្លឺ Local peak brightness ដល់ទៅ 4,000nits និង Global global-peak brightness 1,200nits។ លើសពីនេះទៅទៀតវាមានមុខងារការពារភ្នែកដូចជា 3840Hz PWM zero-risk dimming, low blue light, និង adaptive dimming ថែមទៀតផង។

ចូលមកផ្នែកម៉ាស៊ីនវិញ Honor GT Gaming Phone បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ភ្ជាប់ដោយរ៉េម LPDDR5X ទំហំធំបំផុតដល់ 16GB និងម៉េមូរីប្រភេទ UFS4.0 មានទំហំធំបំផុតដល់ 1TB។ ជាមួយគ្នានេះនៅលើម៉ាស៊ីនរបស់ Honor GT ក៏មានស្រោបនូវប្រព័ន្ធធាតុត្រជាក់ sophisticated 3D Natural Circulation Cooling System ដែលជួយរក្សាតុល្យភាពនៃភាពត្រជាក់របស់ម៉ាស៊ីនបានយ៉ាងល្អ ក៏ដូចជារក្សាស្ថិរភាពល្បឿនដំណើរការបានល្អផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះដំណើរការដោយ Android 15 ស្រោបស្បែកមុខកម្មវិធីប្រើប្រាស់ដោយ Honor MagicOS9.0 ដែលមានភ្ជាប់នូវមុខងារប្រើប្រាស់ឆ្លាតវៃគាំទ្រដោយ AI។
Honor GT ស៊េរីថ្មីនេះ មានថ្មទំហំ 5,300mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Honor Super-Fast Charge Technology។ ស្មាតហ្វូននេះក៏មានប្រព័ន្ធការពារទឹកកម្រិត IP65 គាំទ្រប្រព័ន្ធសេវា Dual 5G, 4G, 3G និង 2G គាំទ្របច្ចេកវិទ្យា Wi-Fi7, Bluetooth 5.3, NFC និង USB-C។ Honor GT មានប្រព័ន្ធ Stereo Speaker, ប្រព័ន្ធរំញ័រ X-axis linear motor និងមុខងារ infrared remote control។ ស្មាតហ្វូន Gaming មួយនេះ មានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP ជា Main ភ្ជាប់មុខងារ OIS និង Ultrawide macro ទំហំ 12MP គាំទ្រមុខងារ Autofocus អាចថតវីដេអូបានកម្រិត 4K។ ចំនែកកាមេរ៉ាមុខ គឺមានទំហំ 16MP។

Honor GT មានជម្រើសពណ៌ខ្មៅ ស និងបៃតង។ ស្មាតហ្វូនស៊េរីថ្មីនេះមានជម្រើស 5 ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ $301 ដល់ $452 ទៅតាមជម្រើសទំហំរ៉េម និងម៉េមូរីរបស់ម៉ាស៊ីន។ Honor GT ស៊េរីថ្មីបើកទទួលការបញ្ជាក់ទិញមុន រីការចេញលក់ផ្លូវការណ៍នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី 24 ខែធ្នូខាងមុខនេះទៅនៅទីផ្សារប្រទេសចិន៕
