ស្វែងរកពួកយើង:

Honor GT នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 16 ខែធ្នូខាងមុខនេះហើយ

ដោយ

Koun Jab Luffy

10 ធ្នូ 2024 11:34 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវកាលបរិច្ឆេតរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល GT Series របស់ខ្លួនហើយ។ ស្មាត ហ្វូននេះ នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 16 ខែធ្នូ វេលាម៉ោង 19:30pm ម៉ោងនៅក្នុងប្រទេសចិន។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រុមហ៊ុននេះក៏មានការទម្លាយចេញនូវរូបភាពស្មាតហ្វូននេះ ជាមួយនិងការឌីស្សាញផ្នែកខាងក្រោយពេញ លេញផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះបញ្ចេញនូវរូបភាពផ្សព្វផ្សាយថ្មីទៅលើស្មាតហ្វូននេះថែមទៀតហើយជាមួយនិងស្មាតហ្វូនពណ៌សវិញម្តង។
ដូចអ្វីដែលគ្រប់គ្នាបានឃើញនៅលើរូបភាពនេះអញ្ចឹង ស្មាតហ្វូន Honor GT ដែលមានពណ៌សនេះ គឺមានពីរពណ៌ និងមានគែមជុំវិញរាបស្មើរ។ ស្មាតហ្វូននេះមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយមានរាងជាចតុកោណកែង និងមានសិនស័រកាមេរ៉ា 2 គ្រាប់ ហើយនិងមានអមមកនូវ Dual-Tone Flash ជាមួយនិងឡូហ្កូ “GT” ពណ៌ក្រហមនៅខាងក្រោមផ្នែកខាងស្តាំនៃម៉ូឌុលកាមេរ៉ាផងដែរ។ ចំពោះផ្នែកខាងក្រោមនៃស្មាតហ្វូននេះវិញ គឺមានរន្ធ speaker, រន្ធ USB-C port និងរន្ធ microphone រួមជាមួយនិងរន្ធ SIM slot។
Article image
សម្រាប់ការឌីស្សាញស្មាតហ្វូននេះ គឺមានការផ្តោតខ្លាំងទៅលើការសមត្ថភាព និងការលេងហ្គេម ព្រមជាមួយតម្លៃសមរម្យ។ ខណៈដែលមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនោះ មានការទម្លាយមុននេះថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានអេក្រង់រាបស្មើរបង្ហាញចេញជាមួយកម្រិត 1.5K OLED ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 100W wired fast charging។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងក្លាយជាគូរប្រជែងជាមួយនិងស្មាតហ្វូនជាច្រើនដូចជា Redmi K80, iQOO Neo 10 ក៏ដូចជា Realme Neo 7 និង OnePlus Ace 5 ផងដែរ។
Article image
យោងតាមលោក Zhao Ming ដែលជានាយកប្រតិបត្តិរបស់ Honor បាននិយាយថា GT series នឹងមានការបង្ហាញវត្តមានជាមួយនិងរូបរាងប្លែក ហើយនិងមានការតម្លើងនូវបច្ចេកវិទ្យា AI ព្រមទាំងមានការផ្តោតខ្លាំទៅលើយុវវ័យ។