ស្វែងរកពួកយើង:

Honor GT2 នឹងបំពាក់ឈីប Snapdragon 8 Gen 5 រួមជាមួយថាមពលថ្មធំដល់ទៅ 9,000mAh

ដោយ

Koun Jab Luffy

17 តុលា 2025 10:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយចេញពីប្រទេសចិន បានបង្ហើបថា ក្រុមហ៊ុន Honor បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ខ្លួន ដែលមានបំពាក់នូវថាមពលថ្មធំបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជាផ្នែកមួយនៃស្មាតហ្វូនត្រកូល Honor GT2 series ហើយនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 5 រួមនិងថាមពលថ្មទំហំ 9,000mAh ថែមទៀតផង។
ផ្អែកតាមអ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo បញ្ជាក់ថា ស្មាតហ្វូនបំពាក់នូវបន្ទះឈីប Qualcomm Snapdragon ថ្មីនេះ គឺនឹងបំពាក់នូវថាមពលថ្មធំមិនធម្មតានោះទេ។ ខណៈដែលការបង្ហោះខាងលើនេះ នៅមិនទាន់មានការបញ្ជាក់អំពីឈ្មោះបន្ទះឈីបនៅឡើយនោះ មានការកត់សម្គាល់ថា ឈីបថ្មីនេះ អាចជាបន្ទះឈីប  Snapdragon 8 Gen 5 របស់ក្រុមហ៊ុន Qualcomm ដោយសារតែបន្ទះឈីប Snapdragon 8 Gen 3 បានបំពាក់រួចហើយនៅលើស្មាតហ្វូន Honor GT។
ជាមួយនិងការបង្កើនថាមពលថ្មពីទំហំ 7,200mAh របស់ស្មាតហ្វូន GT ទៅកាន់ទំហំ 9,000mA នេះ ត្រូវបានគេនិយាយថា គឺដោយសារតែការពង្រឹងទៅលើបច្ចេកវិទ្យា Silicon-Carbon ដែលអនុញ្ញាតអោយបង្កើនទៅលើទំហំថ្មបាននៅលើទំហំតូចនៃថ្មរបស់វា។ ស្មាតហ្វូននេះអាចនឹងមានរ៉េមទំហំ 24GB , 1TB Storage អេក្រង់  1.5K OLED និងប្រព័ន្ធស្កេនក្រយ៉ៅដៃ n ultrasonic fingerprint scanner ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 នេះ នៅក្នុងប្រទេសចិន ដែលប្រហែលជានៅចន្លោះខែវិច្ឆិកា និងខែធ្នូខាងមុខ។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិនៅឡើយទេ។ សម្រាប់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនដូចជា vivo, OnePlus និង Xiaomi បានបំពាក់នូវថាមពលថ្មដល់ទៅ 7,000mAh ហើយសម្រាប់ឆ្នាំ 2025 នេះ ប៉ុន្តែការបោះជំហានរបស់ក្រុមហ៊ុន Honor ទៅកាន់ថាមពលថ្មទំហំ  9,000mAh ពិតជាមិនធម្មតានោះទេ៕